ការអភិវឌ្ឍន៍ភូមិរបរប្រពៃណីរបស់វៀតណាមក្នុងដំណាក់កាលសមាហរណកម្ម
20/04/2015 10:33
(VOVworld) - ថ្លែងមតិនៅទីនេះ លោក Nguyen Thien Nhan ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិ វៀតណាមបាន ចាត់ទុកថា ថែរក្សាភូមិរបរគឺជាភារកិច្ច ថែរក្សាវប្បធម៌ជាតិរបស់ប្រទេសជាតិទាំងមូល។
(VOVworld) – “ភូមិរបរវៀតណាម៖ប្រពៃណី ស្ថានភាពជាក់ស្ដែងនិងការអភិវឌ្ឍន៍ក្នុង ដំណាក់កាលសមាហរណកម្ម” ជាប្រធានបទនៃសិក្ខាសាលាដែលបាន ប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី២០ មេសានៅរដ្ឋធានីហាណូយ។ថ្លែងមតិនៅទីនេះ លោក Nguyen Thien Nhan ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបាន ចាត់ទុកថា ថែ រក្សាភូមិរបរគឺជា ភារកិច្ចថែរក្សាវប្បធម៌ជាតិរបស់ប្រទេសជាតិទាំងមូល។លោកបាន ឲ្យដឹងថា មជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម នឹងដាក់ជូនរដ្ឋាភិបាលគំរោងការណ៍ ជាតិស្ដីពីការអភិវឌ្ឍន៍ភូមិរបរដល់ឆ្នាំ២០២៥-២០៣០ និងការកំណត់ផែនការអភិ វឌ្ឍន៍ ភូមិរបរវៀតណាម។ លោក Nguyen Thien Nhan ថ្លែងមតិនៅសិក្ខាសាលានេះ នៅទីនេះ បណ្ដាតំណាងបានចាត់ទុកថា ត្រូវជំរុញខ្លាំងការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា ជាពិសេសគឺក្នុងការលើកកំពស់កម្លាំងប្រកួតប្រជែងរបស់ផលិតផល នៃភូមិរបរ។លោក Luu Huy Dan ប្រធានសមាគមភូមិរបរវៀតណាម បានផ្ដល់មតិ ថា៖ “ដើម្បីថែរក្សានិងពង្រីកតំលៃវប្បធម៌របស់ភូមិរបរ គប្បីត្រួតពិនិត្យបើកទូលាយ តួនាទី វប្បធម៌ទេសចរណ៍របស់បណ្ដាជនជាតិវៀតណាម។មណ្ឌលតាំងពិព័រណ៍ សារមន្ទីរ អគារវប្បធម៌ គប្បីជួយឧបត្ថម្ភអំពីចំណាយដើម្បីដាក់តាំងបង្ហាញផលិត ផល កសាង សារមន្ទីភូមិរបរនានា”។ នាបច្ចុប្បន្ន វៀតណាមមានភូមិរបរជាង៥ពាន់ភូមិរ ក្នុងនោះមានភូមិរបរជាច្រើន ដែលពិភពលោកស្គាល់ដល់ដូចជា ភូមិព្រែសូត្រ Van Phuc ភូមិគំនូ Dong Ho ភូមិ គ្រឿងហាជន៍ Bat Trang ជាដើម៕
Related




