VOV WorldVOV World
ការរញ្ជួយដីនៅនេប៉ាល់៖ក្រុមគ្រួសារជនរងគ្រោះទទួលបានជំនួយជាប្រាក់ចំនួន១ពាន់ដុល្លារអាមេរិក
01/05/2015 07:49
(VOVworld)-ក្រសួងមហាផ្ទៃនេប៉ាល់នាថ្ងៃទី១ឧសភា បានឲ្យដឹងថា ចំនួនមនុស្ស ស្លាប់ក្នុងការរញ្ជួយដីមាន កម្រិត ៧,៨ Richter នាថ្ងៃទី២៥មេសា
ការរញ្ជួយដីនៅនេប៉ាល់៖ក្រុមគ្រួសារជនរងគ្រោះទទួលបានជំនួយជាប្រាក់ចំនួន១ពាន់ដុល្លារអាមេរិក
ប្រជាជនរងចាំទទួលទឹក (រូបថតៈ AP) (VOVworld)-ក្រសួងមហាផ្ទៃនេប៉ាល់នាថ្ងៃទី១ឧសភាបានឲ្យដឹងថា ចំនួនមនុស្ស ស្លាប់ក្នុងការរញ្ជួយដីមានកម្រិត ៧,៨ Richter នាថ្ងៃទី២៥មេសា បានឡើងដល់ ៦.២០៤នាក់ និងមនុស្សជាង១៣ពាន់នាក់រងរបួស។ នាយឧត្តមសេនីយ៍ Gaurav Rana ចំណុះកងទ័ពនេប៉ាល់មានការព្រួយបារម្ភថា ចំនួនអ្នកស្លាប់អាចឡើងដល់ ១០ឬ១៥ពាន់នាក់។ ប៉ូលីស្តនេប៉ាល់ឲ្យដឹងថា ផ្ទះចំនួន២៩០ពាន់ខ្នង ត្រូវបំផ្លាញ់ ចោលដោយការរញ្ជួយដីនេះ។ ហើយភ្លៀងធ្លាក់ខ្លាំងក៏ជាឧបស័គ្គសម្រាប់ការងារ ជួយសង្គ្រោះនិងជំនះពុះពារផលវិបាកនៃការរញ្ជួយដីនេះផងដែរ។ ក្នុងពេលជាមួយគ្នានោះ វិទ្យុផ្សាយសម្លេងជាតិនេប៉ាល់បាន ឲ្យដឹងថា​ រដ្ឋាភិបាល ប្រទេសនេះ នឹងជួយឧបត្ថម្ភជាប្រាក់ចំនួន១ពាន់ដុល្លារ អាមេរិក សម្រាប់ ក្រុម គ្រួសារដែលមានមនុស្សស្លាប់ក្នុងការរញ្ជួយដី និងរដ្ឋាភិ បាលនឹងជួយឧបត្ថម្ភ ប្រាក់ចំនួន៤០០ដុល្លារអាមេរិកសម្រាប់ចំណាយធ្វើបុណ្យសព៕

More