VOV WorldVOV World
ការសន្ទនាគោលនយោបាយសាធារណៈឯកជនវៀតណាម–ជប៉ុន
16/08/2012 08:17
ការសន្ទនាគោលនយោបាយសាធារណៈឯកជន វៀតណាម–ជប៉ុនរៀបចំដោយក្រសួងផែនការ និងវិនិយោគវៀតណាមបានប្រព្រឹត្តទៅនាថ្ងៃទី ១៥ សីហានៅទីក្រុងហាណូយ។
ការសន្ទនាគោលនយោបាយសាធារណៈឯកជនវៀតណាម–ជប៉ុន
ការសន្ទនាគោលនយោបាយសាធារណៈឯកជនវៀតណាម–ជប៉ុនរៀបចំដោយ ក្រសួងផែនការនិងវិនិយោគវៀតណាមបានប្រព្រឹត្តទៅនាថ្ងៃទី ១៥ សីហានៅ ទីក្រុងហាណូយ។ ក្នុងការសន្ទនា អ្នកជំនាញការសេដ្ឋកិច្ចជាច្រើនបានពិនិត្យ វាយតំលៃថា៖ការសន្ទនាគោលនយោបាយសាធារណៈឯកជនមិនត្រឹមតែជួយ ឧប្ថម្ភវៀតណាមសុក្រឹតក្របខ័ណ្ឌគោលនយោបាយ ប៉ុណ្ណោះទេ ថែមទាំង ជួយបណ្ដាវិនិយោកិនជប៉ុនអនុវត្តគំរោងការណ៍ធំនានានៅវៀតណាមប្រកប ដោយមានប្រសិទ្ធភាពថែមទៀត។បណ្ដាតំណាងនៃក្រសួងផែនការនិងវិនិយោគ បានអះអាងថា៖ ដើម្បីបន្តកែសម្រួលឲ្យសមស្របបណ្ដាមូលដ្ឋានគតិយុត្តនិង គោលនយោបាយវៀតណាមនឹងផ្សព្វផ្សាយច្បាប់វិនិយោគសាធារណៈ ការផ្តើមគំនិតវិនិយោគ ជាដើម៕