VOV WorldVOV World
ការសន្ទនាវៀតណាម-អាមេរិកអំពីជនរងគ្រោះដោយជាតិគី ពូលពណ៌លឿងទុំ/ dioxin
23/10/2013 10:13
(VOVworld) – វៀតណាមនិងអាមេរិកត្រូវជំរុញខ្លាំងការ ជំនះពុះពារលើផលវិបាកដែលសង្គ្រាមជាពិសេស ការសន្ទនាវៀតណាម-អាមេរិកអំពីជនរងគ្រោះដោយ ជាតិគីពូលពណ៌លឿងទុំ/ dioxin ទទួលបានការយកចិត្ត ទុកដាក់តទៅទៀត
ការសន្ទនាវៀតណាម-អាមេរិកអំពីជនរងគ្រោះដោយជាតិគី ពូលពណ៌លឿងទុំ/ dioxin
អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan ជួបជាមួយនាយករងវិទ្យាស្ថាន Aspen លោក Elliot Gerson (Image: VOV) (VOVworld) – នាថ្ងៃទី​ ២៣ តុលា ក្នុងជំនួបជាមួយក្រុមសន្ទនាវៀតណាម-អាមេរិកដឹកនាំដោយនាយករងវិទ្យាស្ថាន Aspen លោក Elliot Gerson ដែល កំពុងបំពេញទស្សនកិច្ចនៅវៀតណាម អនុប្រធានរដ្ឋវៀតណាម លោកស្រី  Nguyen Thi Doan បានវាយតំលៃខ្ពស់ចំពោះតួនាទីនិងការរួមវិភាគទានយ៉ាង សកម្មរបស់វិទ្យាស្ថាន  Aspen ក្នុងការជំរុញទំនាក់ទំនងវៀតណាម-អាមេរិក នាពេលកន្លងមក។ អនុប្រធានរដ្ឋវៀតណាមបានចាត់ទុកថា៖ វៀតណាមនិង អាមេរិកត្រូវជំរុញខ្លាំងការជំនះពុះពារលើផលវិបាកដោយសង្គ្រាមជាពិសេស ការសន្ទនាវៀតណាម-អាមេរិកអំពីជនរងគ្រោះដោយជាតិគីពូលពណ៌លឿង ទុំ/ dioxin ទទួលបានការយកចិត្តទុកដាក់តទៅទៀតសំដៅដោះស្រាយបញ្ហានេះ ប្រកបដោយមានប្រសិទ្ធភាព។ លោក Elliot Gerson បានអះអាង ថា៖ លោកនឹង ខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តរបស់ខ្លួនសំដៅកាត់បន្ថយ ផលវិបាកក្រោយ សង្គ្រាមនៅវៀតណាម។ ព័ត៌មានក្នុងដំណើរទស្សនកិច្ចនេះនឹងបានបញ្ចូនដល់ រដ្ឋាភិបាលអាមេរិកដើម្បីប្រទេសនេះមានវិធានការមានប្រសិទ្ធភាពខ្ពស់ជាង ទៀតក្នុងការគួបផ្សំនិងជួយឧបត្ថម្ភវៀតណាមលើវិស័យនេះនាពេលខាងមុខ៕

More