ការតាំងពិពរណ៍រូបថត “Dong Loc ម្តាយ និងស្រុកកំណើត”
22/07/2012 09:01
“Dong Loc ម្តាយ និងស្រុកកំណើត” ជាការតាំងពិពរណ៍ រូបថតលើកទី ៧ របស់វរសេនីយ៍ឯក អ្នកការសែត Tran Hong ដែលបានបើក នាថ្ងៃទី ២២ កក្កដា នៅ តំបន់ កេរ្តិ៍ដំណែល ផ្លូវបែកជា ៣ Dong Loc ខេត្ត Ha Tinh (ភាគកណ្ដាល វៀតណាម) ក្នុង ឱកាស រំលឹកខួបអនុស្សាវរីយ៍ លើកទី ៦៥ ទិវាយុទ្ធជនពិការ យុទ្ធជនពលី (ថ្ងៃទី ២៧ កក្កដា ) ។
.jpg)
“Dong Loc ម្តាយ និងស្រុកកំណើត” ជាការតាំងពិពរណ៍រូបថតលើកទី ៧ របស់ វរសេនីយ៍ឯក អ្នកការសែត Tran Hong ដែលបានបើក នាថ្ងៃទី ២២ កក្កដា នៅ តំបន់ កេរ្តិ៍ដំណែល ផ្លូវបែកជា ៣ Dong Loc ខេត្ត Ha Tinh (ភាគកណ្ដាលវៀតណាម) ក្នុង ឱកាស រំលឹកខួបអនុស្សាវរីយ៍ លើកទី ៦៥ ទិវា យុទ្ធជនពិការ យុទ្ធជនពលី (ថ្ងៃទី ២៧ កក្កដា ) ។ ផ្លូវបែកជា ៣ Dong Loc ស្ថិតនៅលើ ផ្លូវហូជីមិញ ជាចំណុចមួយ ក្នុងបណ្ដាចំ ណុចគមនាគមដ៏សែនសំខាន់ ក្នុងសង្គ្រាម។ តំបន់នេះបានក្លាយទៅជា តំបន់កេរ្តិ៍ដំ ណែល ប្រវត្តិសាស្ត្រ ដោយតភ្ជាប់ជាមួយ ការពលីជីវិត របស់យុវនារីស្ម័គ្រចិត្តចំនួន ១០នាក់ ដើម្បីរក្សារការពារ ផ្លូវគមនាគមជាសសៃឈាមរវាងភាគខាងជើង ជាមួយ ភាគខាងត្បូងវៀតណាម។ ការតាំងពិពរន៍នេះ គឺជា ការរំលឹកឡើងវិញ នូវ គុណូបការះ របស់បណ្ដាវីរយុទ្ធជនពលី បណ្ដាមនុស្សដែលបានពលីជីវិតដើម្បី តំបន់ដីនេះ។ វរសេនីយ៍ឯក អ្នកការសែត Tran Hong បានអោយដឹងថា៖ បណ្ដារូបថត អំពីអ្នកម្តាយ វៀតណាមគឺជាប្រធានបទ១ គួរអោយចាប់អារម្មណ៍ ក្នុងជីវិតសិល្បះរបស់លោក៖ “អ្នកកាសែតអាមេរិកម្នាក់ ពេលមើលការតាំងពិព័រណ៍របស់ខ្ញុំបាននិយាយថា រូបភាព បណ្ដាអ្នកម្ដាយនេះ ជាមូលហេតុ នៃមូលហេតុដើម្បីបង្កើតឡើងកម្លាំងខ្លាំងអោយបដិវត្តន៏ ឈ្នេះយើងខ្ញុំ។ខ្ញុំឃើញថា ប្រការនេះត្រឹមត្រូវ។ អ្នកម្ដាយជា ប្រភព កម្លាំង ដើម្បីឈ្នេះ៕” រូបភាពអំពីអ្នកម្តាយវៀតណាមរបស់អ្នករួបថត Tran Hong (Image: Internet)
Related





