ការតាំងពិព័រណ៌ឧទ្ទេសនាមអំពីឧស្សាហកម្មឧបត្ថម្ភជាច្រើនត្រូវបានបើក
08/10/2015 10:37
(VOV)_នាព្រឹកថ្ងៃទី៨ តុលានៅមជ្ឈមណ្ឌលផ្សារណាត់និងតាំងពិព័រណ៌ Sai Gon ( SECC) មជ្ឈមណ្ឌលជំរុញពាណិជ្ជកម្មនិងវិនិយោគទីក្រុងហូជីមិញ បានរួមសហការជាមួយអង្គការជំរុញពាណិជ្ជកម្មជប៉ុន និងក្រុមហ៊ុន Reed Tradex
.jpg)
ការតាំងពិព័រណ៌ឧទ្ទេសនាមអំពីឧស្សាហកម្មឧបត្ថម្ភជាច្រើនត្រូវបានបើក (VOV)_នាព្រឹកថ្ងៃទី៨ តុលានៅមជ្ឈមណ្ឌលផ្សារណាត់និងតាំងពិព័រណ៌ Sai Gon ( SECC) មជ្ឈមណ្ឌលជំរុញពាណិជ្ជកម្មនិងវិនិយោគទីក្រុងហូជីមិញ បានរួម សហការជាមួយអង្គការជំរុញពាណិជ្ជកម្មជប៉ុន និងក្រុមហ៊ុន Reed Tradex បើក ការតាំងពិព័រណ៌ចំនួន៤ ដែលទាក់ទិនដល់វិស័យឧស្សាហកម្មឧបត្ថម្ភ។ តាម រយៈការតាំងពិព័រណ៍ទាំងនេះ បណ្ដាអង្គភាពអាជីវកម្មវៀតណាម ជប៉ុន និង ប្រទេសផ្សេងៗ បានផ្លាស់ប្តូរ ស្វែងរកឳកាសសហប្រតិបត្តិការ វិនិយោគផលិត កម្ម។ លោក Dang Ngoc Quy នាយកពាណិជ្ជកម្មក្រុមហ៊ុនទទួលខុសត្រូវមានកំ រិតបច្ចេកវិទ្យា Nam Thai Son បានអោយដឹងថា៖ “ យើងខ្ញុំទទួលបានការផ្តល់យោបល់ជាច្រើនពីទីផ្សារ អតិថិជនបានស្គាល់ ដល់ពាណិជ្ជសញ្ញាវៀតណាមកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ យើងខ្ញុំក៏បាន ឃើញថា៖ការតាំងពិព័រណ៌នេះនឹងជួយអោយទីផ្សារស្គាល់ដល់ទីផ្សារវៀតណាម កាន់តែច្រើនជាងទៀត។ យើងខ្ញុំឧទ្ទេសនាមអំពីផលិតផលនៅក្នុងនិងក្រៅប្រទេស៕”
Related
More




