ការត្រៀមរៀបចំឲ្យផ្សារណាត់អន្តរជាតិតំបន់ភាគពាយ័ព្យ - Dien Bien ឆ្នាំ ២០១៤
11/03/2014 10:17
(VOVworld) – ផ្សារណាត់អន្តរជាតិតំបន់ភាគពាយ័ព្យ - Dien Bien ឆ្នាំ ២០១៤ នឹងត្រូវបានរៀបចំឡើងនៅទីលាន មជ្ឈមណ្ឌលសន្និសីទវប្បធម៌ខេត្ត Dien Bien ចាប់ពីថ្ងៃទី ២៥ ដល់ទី ៣១ មិនា។

សកម្មភាព រំលឹកខួបអនុស្សារវរីយ៍លើកទី ៦០ នៃទិវាជ័យជំនះ Dien Bien Phu។ (Image: tuoitre.vn) (VOVworld) – ផ្សារណាត់អន្តរជាតិតំបន់ភាគពាយ័ព្យ - Dien Bien ឆ្នាំ ២០១៤ នឹងត្រូវបានរៀបចំឡើងនៅទីលានមជ្ឈមណ្ឌលសន្និសីទវប្បធម៌ខេត្ត Dien Bien ចាប់ពីថ្ងៃទី ២៥ ដល់ទី ៣១ មិនា។ នេះគឺជាសកម្មភាពស្ថិតក្នុងកម្មវិធីពន្លឿន ជាតិឆ្នាំ ២០១៤ ដោយក្រសួងឧស្សាពាណិជ្ជកម្មនិងគណៈកម្មាធិការប្រជាជន ខេត្ត Dien Bien ធ្វើការរៀបចំឡើង។ នេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាព រំលឹក ខួបអនុស្សារវរីយ៍លើកទី ៦០ នៃទិវាជ័យជំនះ Dien Bien Phu។ គោលដៅរៀបចំ ផ្សារណាត់លើកនេះគឺសំដៅផ្សព្វផ្សាយរូបភាពសក្តានុភាពសេដ្ឋកិច្ចសង្គមនិងឱកាស សហប្រតិបតិ្តការវិនិយោគបើកទូលាយពាណិជ្ជកម្មរវាងខេត្ត Dien Bien បណ្ដាខេត្តក្នុង តំបន់ពាយ័ព្យនិងប្រទេសជិតខាងនានា៕
Related




