VOV WorldVOV World
ការវាយប្រហារដោយគ្រាប់បែកនៅវិហារអ៊ីស្លាមនៅប៉ាគីស្ថាន
14/02/2015 08:02
(VOVworld)-យ៉ាងហោចណាស់មនុស្សចំនួន១៩នាក់ ត្រូវស្លាប់និង៤០នាក់ផ្សេង ទៀតរងរបួស ក្នុងការវាយ ប្រហារដោយគ្រាប់បែក នៅវិហារអ៊ីស្លាមនិកាយ Shi’ite
ការវាយប្រហារដោយគ្រាប់បែកនៅវិហារអ៊ីស្លាមនៅប៉ាគីស្ថាន
ការវាយប្រហារបណ្តាលឲ្យមនុស្សចំនួន១៩នាក់ត្រូវស្លាប់ (រូបថតៈ AFP) (VOVworld)-យ៉ាងហោចណាស់មនុស្សចំនួន១៩នាក់ត្រូវស្លាប់និង៤០នាក់ផ្សេង ទៀតរងរបួស ក្នុងការវាយប្រហារដោយគ្រាប់បែក នៅវិហារអ៊ីស្លាមនិកាយ Shi’ite នៅទីក្រុង Peshawar ភាគពាយ័ព្យប៉ាគីស្ថាន។ ប៉ូលិសនិងទាហានប៉ាគីស្ថានបាន ហ៊ុំព័ទ្ធកន្លែងកើតហេតុ និងចាប់ជនសង្ស័យមួយនាក់។ កងកម្លាំងតាលីបង់នៅ ប៉ាគីស្ថានទទួលស្គាល់ថា អនុវត្តការវាយប្រហារពោលខាងលើ។ ប្រធានាធិបតី ប៉ាគីស្ថាន លោក Mamnoon Hussain និងនាយករដ្ឋមន្ត្រីលោក Nawaz Sharif បាន ថ្កោលទោសអំពើនេះ ព្រមទាំងបញ្ជាណែនាំស្ថាប័នមានសមត្ថកិច្ច ព្យាបាលជូ​ន ជនរង់គ្រោះដោយឧបករណ៍ល្អបំផុត។ តំណាងជនអ៊ីស្លាមនិកាយ Shi’ite នៅ ប៉ាគីស្ថានបានប្រកាសកាន់ទុក្ខក្នុងរយៈពេល៣ថ្ងៃ៕

More