VOV WorldVOV World
Kenya បិទទ្វារជំរុំជនភៀសខ្លួមធំបំផុតលើពិភពលោក
12/05/2016 06:50
(VOVworld) – នាថ្ងៃទី ១១ ឧសភា រដ្ឋាភិបាល Kenya បានប្រកាសសេចក្តីសម្រេចបិទទ្វារជំរុំជនភៀសខ្លួន ធំបំផុតលើពិភពលោក Dadaab ដែលស្ថិតតាមបណ្តោយ ខ្សែ ព្រំដែនរវាងប្រទេសនេះជាមួយ Somalia ដោយការ ព្រួយបារម្ភអំពីស្ថានភាពសន្តិសុខ។
Kenya បិទទ្វារជំរុំជនភៀសខ្លួមធំបំផុតលើពិភពលោក
Kenya បិទទ្វារជំរុំជនភៀសខ្លួមធំបំផុតលើពិភពលោក (Image: VNA) (VOVworld) – នាថ្ងៃទី ១១ ឧសភា រដ្ឋាភិបាល Kenya បានប្រកាសសេចក្តីសម្រេច បិទទ្វារជំរុំជនភៀសខ្លួនធំបំផុតលើពិភពលោក Dadaab ដែលស្ថិតតាមបណ្តោយខ្សែ ព្រំដែនរវាងប្រទេសនេះជាមួយ Somalia ដោយការព្រួយបារម្ភអំពីស្ថានភាពសន្តិសុខ។ Kenya ក៏បានសន្យាផ្តល់ប្រាក់ចំនួន ១០ លានដុល្លាអាមេរិកដើម្បីឲ្យជនភៀសខ្លួន វិលត្រឡប មកប្រទេសវិញ ឬ ទៅកាន់ប្រទេសទី ៣។​ ជនភៀសខ្លួនភាគច្រើនមកពី Somalia។ រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ Kenya  លោក Joseph Ole Nkaissery នឹងបដិ សេធអនុញ្ញាតឲ្យជនភៀស ខ្លួនៃបណ្ដាប្រទេសជិតខាង​ជាពិសេគឺ Somalia រស់នៅ ជាបណ្តោះអាសន្ននៅបណ្ដាជំរុំជិត នឹងខ្សែព្រំដែនរវាងប្រទេសទាំងពីរដើម្បីរក្សា វិធានការសន្តិភាពបន្ទាន់ ក្នុងកាលៈទេសៈ បណ្ដាសកម្មភាពភេរវកម្មនិងបទល្មើស កំពុងមាននិន្នាការកើនឡើងនៅប្រទេសអាហ្វ្រិកខាង កើតនេះ។ ប៉ុន្តែ សេចក្តី សម្រេចចិត្តរបស់ Kenya កំពុងប្រឈមមុខនឹងការព្រួយបារម្ភរ របស់ស្ថាប័នទទួល បន្ទុកបញ្ហាអន្តោប្រវេសន៍របស់ អ.ស.ប. ហើយអង្គកានេះប្រមានថា៖ ការបិទទ្វារ ជំរុំជនភៀសខ្លួន Dadaab បានរំលោភលើច្បាប់អន្តរជាតិអំពីសិទ្ធិមនុស្សនិងជន ភៀសខ្លួន៕ 

More