VOV WorldVOV World
ខេត្ត Binh Thuan រៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះ
19/04/2015 07:57
(VOVworld) - នាពេលខាងមុខ ខេត្ត Binh Thuan គប្បី ពង្រីកប្រពៃណីបដិវត្តន៍ និងរាល់សមិទ្ធិដែល ទទួល បាន ខំប្រឹងប្រែងឆ្លងកាត់លើការលំបាកសាកល្បង ប្រដេញទាន់ខេត្តដទៃនៅ ក្នុងតំបន់និងទូទាំងប្រទេស។
ខេត្ត Binh Thuan រៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះ
(VOVworld) - នាយប់ថ្ងៃទី១៨ ខេត្ត Binh Thuan ភាគកណ្ដាលវៀតណាមបានរៀបចំ ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះខេត្ត(ថ្ងៃទី១៩ មេសា)ដ៏មហោឡា រឹក។នៅទីនេះ លោក Nguyen Manh Hung លេខាគណៈកម្មាធិការខេត្ត Binh Thuan បានរំលឹកឡើងវិញនូវប្រពៃណីដ៏ភ្លឺស្វាងនិងជ័យជំនះត្រចះត្រចង់របស់កងទ័ពនិង ប្រជាជនខេត្តក្នុងការវាយប្រហាររំដោះភាគខាងត្បូងទាំងស្រុង ឯកភាពប្រទេស ជាតិ។ក្នុងឱកាសនេះ លោកក៏បានអំពាវនាវឲ្យបក្សទាំងមូល កងទ័ពទាំងមូលនិង ប្រជាជនខេត្ត​ Binh Thuan ទាំងមូល សាមគ្គីភាព​ រួមកម្លាំងកាយចិត្តឆ្លងកាត់លើរាល់ ការលំបាក កសាងខេត្ត​កាន់តែអភិវឌ្ឍន៍យ៉ាងលឿននិងចីរភាព។ កម្មវិធីសំដែងសិល្បៈក្នុងពិធី ថ្លែងមតិនៅទីនេះ លោក To Huy Rua ប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈឹម បាន ស្នើរឲ្យតំបន់ ពង្រីកល្អថែមទៀតសក្ដានុភាព ឧត្តមភាពដែលមានស្រាប់ដើម្បី អភិវឌ្ឍន៍លើគ្រប់វិស័យ៖ “នាពេលខាងមុខ ខេត្ត Binh Thuan គប្បីពង្រីកប្រពៃណីបដិវត្តន៍ និងរាល់សមិទ្ធិដែល ទទួលបាន ខំប្រឹងប្រែងឆ្លងកាត់លើការលំបាកសាកល្បង ប្រដេញទាន់ខេត្តដទៃនៅ ក្នុងតំបន់និងទូទាំងប្រទេស។Binh Thuan ត្រូវប្ដេជ្ញាក្លាយទៅជាខេត្តឧស្សាហកម្ម១ តាមទិសទំនើប មានរចនាសម្ព័ន្ធសេដ្ឋកិច្ចសមស្របទៅនឹងឧស្សាហកម្ម សេវាកម្ម និង កសិកម្ម”៕

More