ខេត្ត Ha Tinh បង្កើតជំហានអភិវឌ្ឍន៍ដ៏លោតផ្លោះអំពីសេដ្ឋកិច្ច
17/09/2015 09:56
(VOVworld) - លោក Nguyen Tan Dung បានវាយតំលៃ ខ្ពស់ចំពោះការដែល ខេត្ត Ha Tinh ទទួលបានវឌ្ឍន ភាពដ៏ខ្លាំងក្លាអំពីសេដ្ឋកិច្ចដោយតួរលេខគួរឲ្យចាប់ អារម្មណ៍ដូចជា៖ទាក់ទាញទុនវិនិយោគចំនួន២០ពាន់ លានដុល្លាអាមេរិក ទទួលបានកំណើនជាមធ្យម២០%ក្នុងមួយឆ្នាំក្នុងរយៈពេល៥ឆ្នាំកន្លងទៅ។

(VOVworld) - ខេត្ត Ha Tinh បានបង្កើតជំហានអភិវឌ្ឍន៍លោតផ្លោះអំពីសេដ្ឋ កិច្ច។ នេះជាការអះអាងរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung នៅជំនួប ធ្វើការជាមួយថ្នាក់ដឹកនាំស្នូលខេត្ត Ha Tinh ភាគកណ្ដាលវៀតណាមនា ថ្ងៃទី១៦ កញ្ញា។លោក Nguyen Tan Dung បានវាយតំលៃខ្ពស់ចំពោះការដែល ខេត្ត Ha Tinh ទទួលបានវឌ្ឍនភាពដ៏ខ្លាំងក្លាអំពីសេដ្ឋកិច្ចដោយតួរលេខគួរឲ្យ ចាប់អារម្មណ៍ដូច ជា៖ទាក់ទាញទុនវិនិយោគចំនួន២០ពាន់លានដុល្លាអាមេរិក ទទួលបានកំណើន ជាមធ្យម២០%ក្នុងមួយឆ្នាំក្នុងរយៈពេល៥ឆ្នាំកន្លងទៅ។ស្ដីពីភារកិច្ចនាពេលខាង មុខរបស់ខេត្ត លោក Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖ “ខេត្ត Ha Tinh ចាំបាច់ត្រូវប្រមូលផ្ដុំអនុវត្តដោយព្រមៗគ្នានូវរាល់វិធានការសំដៅ ទទួលបាននិងហួសកំរិតគោលដៅ សន្ទស្សន៍ ភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃ ឆ្នាំនេះ។ត្រូវពង្រីកបញ្ញាច្នៃប្រឌិត កសាងឯកសារមហាសន្និបាតបក្សភាគខេត្ត តភ្ជាប់នឹងផែនការអភិវឌ្ឍន៍ក្នុងរយៈពេល៥ឆ្នាំខាងមុខ នាំខេត្តអភិវឌ្ឍន៍លឿនជាង និរន្តរភាពជាង មានកម្លាំងប្រកួតប្រជែងខ្ពស់ជាងនិងមានបរិយាកាសវិនិយោគ ល្អជាង”។ ទន្ទឹមនឹងការអភិវឌ្ឍន៍សេដ្ឋកិច្ច លោកនាយករដ្ឋមន្រ្តី Nguyen Tan Dung បានក្រើន រំលឹកខេត្ត Ha Tinh ផ្ដោតសំខាន់លើការវិនិយោគអភិវឌ្ឍន៍វិស័យសុខាភិបាល វប្បធម៌ សង្គមកិច្ច កែលំអរជីវភាពរស់នៅរបស់ប្រជាជននិងជំរុញខ្លាំងកំណែ ទម្រង់រដ្ឋបាល៕
Related
More




