VOV WorldVOV World
ខេត្ត Long An ត្រូវឆ្លៀតយកភាពងាយស្រួលដើម្បីក្លាយទៅជាខេត្តសម្បូរធូរធារ
06/02/2016 08:29
(VOVworld)-នាព្រឹកថ្ងៃទី៦កុម្ភៈ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang អញ្ជើញទៅសាកសួរសុខទុក្ខនិងជូនពរបុណ្យតេតកម្មាភិបាលយុទ្ធជន
ខេត្ត Long An ត្រូវឆ្លៀតយកភាពងាយស្រួលដើម្បីក្លាយទៅជាខេត្តសម្បូរធូរធារ
ប្រធានរដ្ឋ Truong Tan Sang សំណេះសំំណាលជាមួយថ្នាក់ដឹកនាំខេត្ត Long An (VOVworld)-នាព្រឹកថ្ងៃទី៦កុម្ភៈ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang អញ្ជើញទៅសាកសួរសុខទុក្ខនិងជូនពរបុណ្យតេតកម្មាភិបាលយុទ្ធជន និងប្រ ជាជននៅខេត្ត Long An ។​ថ្លែងមតិនៅទីនេះ លោក Truong Tan Sang បានសង្កត់ ធ្ងន់ថា ខេត្ត Long AN ត្រូវខិតខំប្រឹងប្រែងថែមទៀត ប្រ មូលផ្តុំប្រភពកម្លាំងពលំ​ពង្រីកប្រៀបខ្លាំងរបស់ខ្លួន ដើម្បីអាចក្លាយទៅជា​ខេត្តសម្បូរធូរធារមួយ។ លោកប្រធានរដ្ឋមានប្រសាសន៍ថា៖        “ដោយសារជោគជ័យនៃកិច្ចការផ្លាស់ប្តូរថ្មីដែលធ្វើឲ្យកិត្យានុភាព តួនាទី និងថានៈរបស់ប្រទេសជាតិកើនឡើងយ៉ាងច្បាស់លាស់។​មិត្តភក្តិអន្តរជាតិ ដែលមានបំណងជួយវៀតណាមអភិវឌ្ឍន៍ដោយទឹកចិត្តស្មោះសរ។​ប្រសិនបើ មិនឆ្លៀតយកបានឱកាសនេះទេគឺការសាកល្បងនឹងជាអង្រែកពិតជាមានពុំ ខាន”។        ទទួលយកមតិបញ្ជាណែនាំរបស់លោកប្រធានរដ្ឋ ខេត្ត Long AN នឹងប្រ មូលផ្តុំខំប្រឹងប្រែងអនុវត្តគោលដៅដែលសេចក្តីសម្រេចចិត្តនៃមហាសន្និបាត បក្សភាគខេត្តលើកទី១០និងមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១២ បាន ដាក់ចេញ៕

More