(VOVworld) - នាព្រឹកថ្ងៃទី១៩ កុម្ភៈ ពោលគឺថ្ងៃទី១ខែទី១តាមច័ន្ទគតិ នាវាទេស
ចរណ៍៥ផ្កាយCosta Victoria ដែលនាំមកភ្ញៀវទេសចរចំនួន២៥០០នាក់ និងក្រុម
នាវិក បានចូលចតនៅឈូងសមុទ្រ Ha Long ខេត្ត Quang Ninh ភាគ ខាងជើង
វៀតណាមក្នុងថ្ងៃដំបូងនៃឆ្នាំថ្មីប្រពៃណីមមែសប្ដស័ក២០១៥។ ក្នុងបរិយាកាស
ដ៏អ៊ូរអររបស់បុណ្យតេតប្រពៃណីវៀតណាម មន្ទីវប្បធម៌ កីឡា និងទេសចរណ៍
ខេត្ត Quang Ninh និងក្រុមហ៊ុនទេសចរណ៍ Saigontourist បានរៀបចំពិធីទទួល
ជូនផ្កា និងជូនអាំងប៉ាវសំរាប់ភ្ញៀវទេសចរណ៍ទាំង ឡាយនៃនាវា Costa Victoria។
ភ្ញៀវទេសចរនៃនាវា Costa Victoria ចូលក្នុងកំពង់ផែ Ha Long

បណ្ដាភ្ញៀវទេសចរណ៍ទាំងនេះ នឹងទៅទស្សនាបេតិកភ័ណ្ឌ អច្ឆារិយវត្ថុធម្មជាតិ
ឈូងសមុទ្រ Ha Long រកឃើញទីក្រុង Ha Long ក៏ដូចជាស្វែងយល់ ជីវភាព
រស់នៅក្នុងបុណ្យតេតប្រពៃណីរបស់ប្រជាពលរដ្ឋនៅតំបន់ផងដែរ៕