VOV WorldVOV World
ខួបលើកទី៤០នៃទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិនៅបណ្ដាដំបន់
28/04/2015 08:05
Vovworld-នាព្រឹកថ្ងៃទី២៨មេសា គណៈកម្មាធិការបក្ស ខេត្ត Vinh Long បានរៀបចំពិធីមីទ្ទីងរំលឹកខួបលើកទី៤០
ខួបលើកទី៤០នៃទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិនៅបណ្ដាដំបន់
ខួបលើកទី៤០នៃទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិនៅបណ្ដាដំបន់ (កាសែត Vinh Long)         Vovworld-នាព្រឹកថ្ងៃទី២៨មេសា គណៈកម្មាធិការបក្សខេត្ត Vinh Long បាន រៀបចំពិធីមីទ្ទីងរំលឹកខួបលើកទី៤០នៃទិវារំដោះភាគខាងត្បូងឯកភាព​ប្រទេស ជាតិ(ទី៣០មេសា)។ ថ្លែងមតិនៅពិធីមីទ្ទីង ឧបនាយករដ្ឋមន្ត្រីវៀត​ណាម​លោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់សាមគ្គីភាពខំប្រឹងប្រែងតស៊ូឆ្លង​ផុតពីការ លំបាករបស់ខេត្តក្នុងការផ្សាភ្ជាប់ការឈឺចាប់នៃសង្គ្រាមដើម្បីស្ដារនិងអភិវឌ្ឍន៍ សេដ្ឋកិច្ចកសាងខេត្ត Vinh Long កាន់តែសម្បូរធូធារ។ មុននោះនា​យប់​ថ្ងៃ​ទី២៧ មេសា ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានចូលរួមពិធីមីទ្ទីង​រំលឹក​ខួបលើក ទី៤០នៃទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ(ទី៣០​មេសា)​នៅទីក្រុង Soc Trang ខេត្ត Soc Trang ផងដែរ។         នាយប់ថ្ងៃទី២៧មេសា ខេត្ត Dong Nai បានរៀបចំពិធីរំលឹកខួប​លើកទី​៤០​នៃ ​ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ(ទី៣០មេសា)។ ចូលរួមនិង​ថ្លែងមតិ នៅទីនេះ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀត​ណាម​លោក Nguyen Thien Nhan បានអះអាងថា​ក្នុងអំឡុង៤០ឆ្នាំកន្លងទៅ បក្ស​ភាគរដ្ឋអំណាច កងទ័ពនិងប្រជាជនខេត្ត Dong Nai ទទួលបានសមិទ្ធិដ៏ធំធេង ជីវភាពរស់នៅខាង សម្ភារៈនិងស្មារតីរបស់ប្រជាជនមានការផ្លាស់ប្តូរយ៉ាងច្បាស់លាស់។ ដោយ លទ្ធផលទាំងនោះ Dong Nai កំពុងឆ្ពោះទៅកសាង​ខេត្ត​ឧស្សាហកម្មនាពេលខាង មុខ៕

More