VOV WorldVOV World
កិច្ចការបរទេសដំបន់រួមចំណែកដ៏ធំធេងសំរាប់ជោគជ័យនៃកិច្ចការបរទេសប្រទេសជាតិឆ្នាំ២០១៤
27/01/2015 10:07
Vovworld-នាព្រឹកថ្ងៃទី២៧មករានៅទីក្រុងហាណូយ ក្រសួងការបរទេស​វៀត​ណាម​បានរៀបចំសន្និសីទ Onlines
កិច្ចការបរទេសដំបន់រួមចំណែកដ៏ធំធេងសំរាប់ជោគជ័យនៃកិច្ចការបរទេសប្រទេសជាតិឆ្នាំ២០១៤
កិច្ចការបរទេសដំបន់រួមចំណែកដ៏ធំធេងសំរាប់ជោគជ័យនៃកិច្ចការបរទេសប្រទេសជាតិឆ្នាំ២០១៤ (VOV)         Vovworld-នាព្រឹកថ្ងៃទី២៧មករានៅទីក្រុងហាណូយ ក្រសួងការបរទេស​ វៀត​ណាម​បានរៀបចំសន្និសីទ Onlines ស្ដីពីកិច្ចការបរទេសនៅដំបន់នានា សំដៅវាយ​តំលៃ​​លទ្ធផលសកម្មភាពកិច្ចការបរទេសដំបន់ឆ្នាំ២០១៤និងលាត ​ត្រដាងសកម្មភាព​កិច្ចការបរទេសសំខាន់នៃប្រទេសជាតិក្នុងឆ្នាំ២០១៥។ ក្នុង ឆ្នាំ​២០១៤ កិច្ចការបរទេស​របស់វៀតណាមទទួលបានសមិទ្ធិដ៏ធំធេង រួមចំណែក ​សំខាន់ក្នុងការរក្សា​បរិយាកាស​សន្តិភាពស្ថិរភាពរក្សារឹងមាំឯករាជ្យអធិបតេយ្យ ភាពនិងបូរណភាពដែនដី។ រាល់​សមិទ្ធិនេះមានការរួមចំណែកជាច្រើននៃ​ សកម្មភាពកិច្ចការបរទេសនៅដំបន់។ ក្នុងឆ្នាំ​២០១៥ អនុរដ្ឋមន្ត្រីការបរទេស​ លោក Ho Xuan Son បានចាត់ទុកថា ដំបន់នានាត្រូវ​យកចិត្តទុកដាក់ដល់​គោលដៅ សំខាន់នៃការងារកិច្ចការបរទេស។         “ក្នុងបញ្ហាអន្តរជាតិ យើងយកចិត្តទុកដាក់ជំរុញសេដ្ឋកិច្ចកិច្ចការបរទេស រួម ​ទាំង​ចលនាវិនិយោគដោយផ្ទាល់ពីបរទេសឬពន្លឿនពាណិជ្ជកម្មទេសចរណ៍ជា ដើម។ ផ្នែក​សំខាន់មួយទៀតគឺបញ្ហាផ្ទៃក្នុង រួមមានកសាងអង្គការចាត់តាំងក្បាល ​ម៉ាស៊ីន​លើកកំពស់​គុណភាពកម្មាភិបាល សហការរវាងមន្ទីកិច្ចការបរទេសនិង​ មន្ទី​ស្ថាប័ននានា រវាងមន្ទី​កិច្ចការបរទេសជាមួយក្រសួងការបរទេសនិង​ស្ថាប័ន​ មជ្ឈឹមមានជាប់ទាក់ទិននានា៕”

More