កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ (SOM) អាស៊ានប្រារព្វឡើងនៅម៉ាឡេស៊ី
27/01/2015 10:38
(VOVworld) - នៅទីនេះ បណ្ដាតំណាងបានប្រមូលផ្ដុំ ពិភាគ្សា អំពីបញ្ហាមួយចំនួនដូចជារបៀបវារៈស្ដីពីការ កសាងសហគមន៍អាស៊ាន ក្នុងនោះ ត្រួតពិនិត្យក្បាល ម៉ាស៊ីនរបស់អាស៊ានឡើងវិញនិងត្រួតពិនិត្យលិខិត សុំចូលរួម អាស៊ានរបស់ទីម័រខាងកើត។

គណៈប្រតិភូវៀតណាមនៅកិច្ចប្រជុំនេះ (រូបថត៖TTXVN) (VOVworld) - នាថ្ងៃទី២៧ មករា កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ (SOM) អាស៊ានបាន ប្រារព្វ ឡើងនៅប្រទេសម៉ាឡេស៊ី។នៅទីនេះ បណ្ដាតំណាងបានប្រមូលផ្ដុំពិភាគ្សា អំពី បញ្ហាមួយចំនួនដូចជារបៀបវារៈស្ដីពីការកសាងសហគមន៍អាស៊ាន ក្នុងនោះ ត្រួតពិនិត្យក្បាលម៉ាស៊ីនរបស់អាស៊ានឡើងវិញនិងត្រួតពិនិត្យលិខិតសុំចូលរួម អាស៊ានរបស់ទីម័រខាងកើត។ក៏នៅកិច្ចប្រជុំនេះដែរ លេខាធិការដ្ឋានអាស៊ាន បានរាយការណ៍អំពីកិច្ចប្រជុំទាក់ទិនដល់ប្រទេសចំនួន៣រួមមាន ស៊ែប៊ី អ៊ីរង់ និងម៉ារ៉ុក ដែលចង់ចូលរួមសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបតិ្តការ (TAC)ជាមួយ អាស៊ាន ព្រមទាំងពិភាគ្សាអំពីទស្សនវិស័យរបស់អាស៊ានក្រោយឆ្នាំ ២០១៥ តួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាន និងត្រួតពិនិត្យយន្តការមួយចំនួននៃ សន្និសីទជាន់ខ្ពស់អាស៊ីបូព៌ា (EAS) ឡើងវិញផងដែរ។ក្រោយពីនោះ នាថ្ងៃទី ២៨ មករា បណ្ដាតំណាងនឹងអនុម័តលើសកម្មភាពតាមគំរោង និងសេចក្ដី សំរេច បញ្ហាមួយចំនួនដែលនឹងត្រូវបានពិភាគ្សានៅសន្និសីទថ្នាក់រដ្ឋមន្រ្តី ការបរទេស អាស៊ាន៕
Related




