VOV WorldVOV World
កម្ពុជាបើកសម្ពោធវិទ្យុផ្សាយសម្លេងដោយការឧបត្ថម្ភរបស់វៀតណាម
29/04/2015 08:59
(VOVworld)-នាព្រឹកថ្ងៃទី២៨មេសា នៅខេត្តឧត្តរមាន ជ័យ ក្រសួងព័ត៌មានកម្ពុជា បានរៀបចំពិធីបើក សម្ពោធដាកឲ្យដំណើរការវិទ្យុផ្សាយសម្លេង AM
កម្ពុជាបើកសម្ពោធវិទ្យុផ្សាយសម្លេងដោយការឧបត្ថម្ភរបស់វៀតណាម
កម្ពុជាបើកសម្ពោធវិទ្យុផ្សាយសម្លេងដោយការឧបត្ថម្ភរបស់វៀតណាម (VOVworld)-នាព្រឹកថ្ងៃទី២៨មេសា នៅខេត្តឧត្តរមានជ័យ ក្រសួងព័ត៌មានកម្ពុជា បានរៀបចំពិធីបើកសម្ពោធដាកឲ្យដំណើរការវិទ្យុផ្សាយសម្លេង AM ដោយពលា នុភាព២Kw។ នេះ ជាវិទ្យុផ្សាយសម្លេងទី១១ ដោយវិទ្យុសម្លេងវៀតណាមជួយ ឧបត្ថម្ភ តាមកម្មវិធី សហប្រតិបត្តិការរវាងវិទ្យុសម្លេងវៀតណាមជាមួយវិទ្យុជាតិ កម្ពុជា។         នៅក្នុងពិធី ​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា បានវាយ តម្លៃខ្ពស់ចំពោះការជួយឧបត្ថម្ភរបស់វិទ្យុសម្លេងវៀតណាមក្នុងការអភិវឌ្ឍន៍ ប្រព័ន្ធវិទ្យុសម្លេងជាតិ​​និងបណ្តាវិទ្យុសម្លេងខេត្តលើទូទាំងប្រទេសកម្ពុជា។ ការ ជួយឧបត្ថម្ភនេះ នឹងរួមចំណែកបង្កើនចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាងកម្ពុជាជាមួយវៀតណាម៕

More