កំលាំងពលំនៃការផ្សាយសម្លេងគឺមិនអាចជំនួសបានឡើយ
13/02/2015 09:01
Vovworld-នាថ្ងៃទី១៣កុម្ភៈវិទ្យុសម្លេងវៀតណាមបានជួយ ជ្រោមជ្រែងរំលឹកខួបនៃទិវាផ្សាយសម្លេងពិភពលោក(ទី ១៣កុម្ភៈ)។

អគ្គនាយករងវិទ្យុសម្លេងវៀតណាមលោក Vu Hai (VOV) Vovworld-នាថ្ងៃទី១៣កុម្ភៈវិទ្យុសម្លេងវៀតណាមបានជួយជ្រោមជ្រែងរំលឹក ខួបនៃទិវាផ្សាយសម្លេងពិភពលោក(ទី១៣កុម្ភៈ)។ នេះជាឱកាសដើម្បីវាយតំលៃ ឡើងវិញរាល់តំលៃដ៏ធំធេងនៃការផ្សាយសម្លេងក្នុងជីវភាពរស់នៅសង្គម។ តាម អគ្គនាយករងវិទ្យុសម្លេងវៀតណាមលោក Vu Hai ថា ការដែល UNESCO ជ្រើស រើសថ្ងៃទី១៣កុម្ភៈជាទិវាផ្សាយសម្លេងពិភពលោកមិនត្រឹមតែជាការលើកដម្កើង ចំពោះផ្នែកផ្សាយសម្លេងប៉ុណ្ណោះទេ ថែមទាំងជាការអះអាងនូវតំលៃស្នូលគ្រឹះ ស្ថាននៃវប្បធម៍ស្មារតីទៀតផង ដែលផ្នែកផ្សាយសម្លេងបាននាំមកជូនមនុស្សគ្រប់ រូប។ លោកអគ្គនាយករង Vu Hai បានអះអាងថា៖ “ខណៈដែលទូរទស្សន៍ចាប់បដិសន្ធិ គេរំពឹងគិតថាផ្នែកផ្សាយសម្លេងនឹងមិន គង់វង្សទៀតឡើយ ប៉ុន្តែផ្នែកផ្សាយសម្លេងនៅតែគង់វង្សនិងអភិវឌ្ឍន៍ជានិច្ច។ ផ្នែកផ្សាយសម្លេងនៅរក្សាតួនាទីសំខាន់មួយ។ ប្រៀបខ្លាំងបំផុតនៃផ្នែកផ្សាយ សម្លេងគឺបញ្ជូននាទីព័ត៌មានទៅកាន់ជនរួមជាតិនៅដំបន់ឆ្ងាយដាច់ស្រយាល ដំបន់ព្រំដែនកោះសមុទ្រ។ នោះជាប្រៀបខ្លាំងនៃផ្នែកផ្សាយសម្លេងនិងវិទ្យុ សម្លេងវៀតណាមត្រូវពង្រីកប្រៀបខ្លាំងនោះ។” លោកអគ្គនាយករង Vu Hai បានចាត់ទុកថា ប្រធានបទនៃទិវាផ្សាយសម្លេង ពិភពលោកឆ្នាំនេះគឺ “យុវជននិងផ្សាយសម្លេង” ដ៏មានអត្ថន័យខណៈដែលនា បច្ចុប្បន្នយុវជនបានស្រូបយកអត្រាដ៏ធំមួយក្នុងចំណោមមិត្តអ្នកស្ដាប់។ “កម្មវិធីជាច្រើនរបស់វិទ្យុសម្លេងវៀតណាមដូចជា បង្អួចស្នេហា កាដូតូរតន្ត្រី ជាដើម ដែលទទួលបានការនិយមចូលចិត្តនិងការចូលរួមរបស់មិត្តអ្នកស្ដាប់វ័យ ក្មេងជាច្រើនលើគ្រប់ទិសទីក្នុងប្រទេស។ វិទ្យុសម្លេងវៀតណាមយើងខ្ញុំចាត់ទុក យុវជនជាមជ្ឈមណ្ឌលនិងជាប្រធាន ក្នុងការកសាងកម្មវិធីផ្សាយសម្លេង។ ក្នុង បំណងអនុញ្ញាតឲ្យគេសំដែងសំលេងនិងបំណងប្រាថ្នារបស់ខ្លួន៕”
Related




