កម្មវិធី “រួមដៃបន្ធូស្រាលការឈឺចាប់ព័ណ៍លឿងទុំ”
11/08/2012 08:04
VOV-ក្នុងឱកាសរំលឹកខួបលើកទី៥១សោធនាដកម្ម ព័ណ៍លឿងទុំនៅវៀតណាមនិងទិវាដើម្បីជនរងគ្រោះ ដោយជាតិគីមីព័ណ៍លឿងទុំ-Dioxin (ទី១០សីហា) នាយប់ថ្ងៃទី១១សីហានៅក្រុងហាណូយ បានប្រ ព្រឹត្តទៅកម្មវិធីជួបប្រាស្រ័យសិល្បះ “រួមដៃបន្ធូស្រាលការឈឺចាប់ព័ណ៍លឿងទុំ”។

ការជួបប្រាស្រ័យជាមួយជនរងគ្រោះដោយជាតិគីមីពុលព័ណលឿងទុំ VOV-ក្នុងឱកាសរំលឹកខួបលើកទី៥១សោធនាដកម្មព័ណ៍លឿងទុំនៅវៀតណាមនិងទិវាដើម្បីជនរងគ្រោះដោយជាតិគីមីព័ណ៍លឿងទុំ-Dioxin (ទី ១០សីហា) នាយប់ថ្ងៃទី១១សីហានៅក្រុងហាណូយ បានប្រព្រឹត្តទៅកម្មវិធី ជួបប្រាស្រ័យសិល្បះ “រួមដៃបន្ធូស្រាលការឈឺចាប់ព័ណ៍លឿងទុំ”។ ថ្លែង មតិនៅពិធី អនុប្រធានរដ្ឋវៀតណាម Nguyen Thi Doan បានសង្កត់ធ្ងន់ថា ការឈឺចាប់ព័ណ៍លឿងទុំមិនត្រឹមតែជាការឈឺចាប់របស់ប្រជាជនវៀតណាម ប៉ុណ្ណោះទេថែមទាំងជាសោធនាដកម្មរបស់ពិភពលោកទៀតផង។ អនុប្រធាន រដ្ឋបានអំពាវនាវស្ថាប័នផ្នែកគ្រប់ជាន់ថ្នាក់ អង្គការបុគ្គលក្នុងនិងក្រៅប្រទេស រួមដំណើរក្នុងការតស៊ូបន្ធូស្រាលការឈឺចាប់និងទាមទារយុត្តិធម៍ឲ្យជនរងគ្រោះ ដោយជាតិគីមីពុលព័ណ៍លឿងទុំវៀតណាម។ អនុប្រធានរដ្ឋបានស្នើរថា៖ “ក្នុងរយៈពេលខាងមុខនៅមានការលំបាកជាច្រើនបានដាក់ចេញជាមួយសមាគមជនរងគ្រោះដោយជាតិគីមីពុលព័ណ៍លឿងទុំ-Dioxin វៀតណាម។ ខ្ញុំស្នើរមជ្ឈឹមសមាគមត្រូវផ្លាស់ប្តូរថ្មីរបៀបធ្វើការបង្កើនការត្រួតពិនិត្យសមាគម គ្រប់ជាន់ថ្នាក់ដើម្បីធ្វើយ៉ាងម៉េចការជួយឧបត្ថម្ភទាំងអស់បានមកដល់នឹងជន រងគ្រោះយ៉ាងលឿនបំផុតគ្រប់គ្រាន់បំផុត។ ខ្ញុំសង្ឃឹមថាបណ្ដាជនរងគ្រោះនឹង ខំប្រឹងប្រែងឈានឡើង បក្សរដ្ឋក៏ដូចជាប្រជាជនវៀតណាម ប្រជាជនលើ សកលលោកជានិច្ចកាលនៅក្បែរបណ្ដាមិត្ត៕”
Related





