កម្មវិធី “ដំណើរសិល្បៈវិលត្រឡប់មក Dien Bien Phu”
12/03/2014 06:52
(VOVworld) – រាត្រីសម្តែងសិល្បៈរបស់កម្មវិធី “ដំណើរ សិល្បៈវិលត្រឡប់មក Dien Bien Phu” ត្រវបានរៀបចំឡើង នៅមជ្ឈមណ្ឌលវប្បធម៌ខេត្ត Son La ភាគខាងជើងនាយប់ថ្ងៃទី ១១ មិនា។

រាត្រីសម្តែងសិល្បៈរបស់កម្មវិធី “ដំណើរសិល្បៈវិលត្រឡប់មក Dien Bien Phu” (Image: Vietnam+) (VOVworld) – រាត្រីសម្តែងសិល្បៈរបស់កម្មវិធី “ដំណើរសិល្បៈវិលត្រឡប់មក Dien Bien Phu” ត្រវបានរៀបចំឡើងនៅមជ្ឈមណ្ឌលវប្បធម៌ខេត្ត Son La ភាគ ខាងជើងនាយប់ថ្ងៃទី ១១ មិនា។ នេះគឺជាកម្មវិធីដើម្បីចាប់ផ្តើមឲ្យបណ្ដា សកម្មភាពសិល្បៈរំលឹក ខួបអនុស្សារវរីយ៍លើកទី ៦០ នៃទិវាជ័យជំនះ Dien Bien Phu (ថ្ងៃទី ៧ ឧសភា)។ សិល្បៈករសិល្បៈការិនីចំនួន ១ រយនាក់ របស់រោងល្ខោនរបាំតូរតន្ត្រីកងទ័ពប្រជាជនវៀតណាមនិងក្រុមរបាំតូរ្យតន្ត្រី ជនជាតិខេត្ត Son La បានឧទ្ទេសនាមឲ្យទស្សនិកជនកម្មវិធីសិល្បៈដោយមាន នាទីសម្តែងសម្បូរបែបចំនួន ១៤។ រាត្រី ចុងក្រោយនៃកម្មវិធី “ដំណើរសិល្បៈ វិលត្រឡប់មក Dien Bien Phu” នឹងប្រព្រឹត្តទៅ នាយប់ ថ្ងៃទី ១៣ មិនា នៅទីក្រុង Dien Bien ខេត្ត Dien Bien (ភាគខាងជើងវៀតណាម) ។ ក៏ក្នុងក្របខ័ណ្ឌកម្មវិធី ជួយឧបត្ថម្ភខេត្ត Dien Bien ក្នុងឱកាសរំលឹកខួបអនុស្សា រវរីយ៍លើកទី ៦០ នៃ ទិវាជ័យជំនះ Dien Bien Phu នាថ្ងៃទី ១១ មិនា ខេត្ត Dien Bien បានសហការ ជាមួយទីក្រុងហូជីមិញបានចាប់ផ្តើមការកសាងមន្ទីពេទ្យពហុព្យាបាល Muong Ang នៅស្រុក Muong Ang ខេត្ត Dien Bien ៕
Related




