VOV WorldVOV World
កម្មវិធីជួបប្រាស្រ័យរវាងបណ្ដាអតីតនិស្សិតឡាវនិងបណ្ដាលោកគ្រូ អ្នកគ្រូវៀតណាម
17/07/2012 08:15
នាយប់ថ្ងៃទី ១៦ កក្កដា នៅទីក្រុងហាណូយ ក្រសួងអប់រំ និងបណ្តុះ​បណ្ដាល វៀតណាមបានរៀបចំកម្មវិធីជួបប្រាស្រ័យរវាងបណ្ដាអតីតនិស្សិតឡាវ និងបណ្ដា លោកគ្រូ អ្នកគ្រូវៀតណាម។ នេះគឺជាសកម្មភាព​ស្ថិតនៅក្នុងក្របខ័ណ្ឌនៃ៖ “ឆ្នាំ សាមគ្គីភាព មិត្តភាពប្រជាជន វៀតណាម -ឡាវ” ។ នៅទីនេះ បណ្ដាអតីតនិស្សិត ឡាវ បានរំលឹកឡើងវិញអំពីបណ្ដា​អនុស្សាវរីយ៍ នៅប្រទេសវៀតណាម។
កម្មវិធីជួបប្រាស្រ័យរវាងបណ្ដាអតីតនិស្សិតឡាវនិងបណ្ដាលោកគ្រូ  អ្នកគ្រូវៀតណាម
នាយប់ថ្ងៃទី ១៦ កក្កដា នៅទីក្រុងហាណូយ ក្រសួងអប់រំ និងបណ្តុះ​បណ្ដាល វៀតណាមបានរៀបចំកម្មវិធីជួបប្រាស្រ័យរវាងបណ្ដាអតីតនិស្សិតឡាវ និងបណ្ដា លោកគ្រូ  អ្នកគ្រូវៀតណាម។ នេះគឺជាសកម្មភាព​ស្ថិតនៅក្នុងក្របខ័ណ្ឌនៃ៖  “ឆ្នាំ សាមគ្គីភាព មិត្តភាពប្រជាជន វៀតណាម -ឡាវ” ។ នៅទីនេះ បណ្ដាអតីតនិស្សិត ឡាវ  បានរំលឹកឡើងវិញអំពីបណ្ដា​អនុស្សាវរីយ៍ នៅប្រទេសវៀតណាម។ លោក ស្រី Bouapha Oudomsouk នាបច្ចុប្បន្ន កំពុងធ្វើការនៅទីភ្នាក់ងារសារព័ត៍មាន Pa Thet នៃក្រសួងព័ត៍មាន​ វប្បធម៏  និងទេសចរណ៍ឡាវ បានចែករំលែកថា៖ ​          “មិនអាចបំភ្លេច​បណ្ដាថ្ងៃដើមដំបូង មកដល់វៀតណាមបានឡើយ​ ។​ នោះគឺ  ឆ្នាំ ១៩៧២ ។ពេលនោះ សង្គ្រាមនៅវៀតណាម និងឡាវ កំពុងសាហាវ ណាស់។ សាលារបស់យើងខ្ញុំ ស្ថិតនៅជិតស្ពាន ham Rong ខេត្ត Thanh Hoa ខ្មាំងសត្រូវវាយ​បំផ្លាញ់យ៉ាងសាហាវណាស់ ដូច្នេះ  បណ្ដា លោកគ្រូ អ្នកគ្រូត្រូវជំលាស​បណ្ដាសិស្ស​ ទៅរស់នៅជាមួយប្រជាជន  ទទួល បាន ការ ថែទាំរបស់ប្រជាជនវៀតណាម។ ខ្ញុំ​ សប្បាយរីករាយ  ណាស់ ដោយបានដឹងដំណឹងថា៖ ​ឆ្នាំនេះ​នឹងបា​នជួ​ប​ជា​​មួ​យ​ ប​ណ្ដា​​លោ​កគ្រូ អ្នកគ្រូ ក្រោយរយះពេល ៣០ ឆ្នាំ ឃ្លាតឆ្ងាយ។”           ពីបណ្ដាឆ្នាំ ១៩៦០មក វៀតណាមបានទទួល​និសិត្សឡាវ មក សិក្សារ។ ក្រោយ រយះពេលជាង ៥០ ឆ្នាំ អតីតនិសិត្សឡាវចំនួនជាង ១០០ នាក់ ​តាងនាមអោយនិសិត្ស ចំនួន  ជិត បីមឹននាក់ ដែលបានរស់នៅ និងសិក្សារនៅវៀតណាម បានត្រឡប់មក វៀតណាមវិញ ដើម្បីជួបជាមួយបណ្ដាលោកគ្រូ អ្នកគ្រូ ជាអ្នកដែលបានបង្រៀន  ចញ្ជឹមបីបាច់ បណ្ដា អតីតនិស្សិតឡាវ អោយរីកធំធាត់ ដើម្បីត្រឡប់មក​ កសាងប្រទេស ឡាវ  អោយកាន់តែខ្លាំងមាំមួយ និងសម្បូររុងរឿង៕ វិធីជួបប្រាស្រ័យរវាងបណ្ដាអតីតនិស្សិតឡាវ និងបណ្ដា លោកគ្រូ អ្នកគ្រូវៀតណាម(internet)