កម្មវិធីនុយក្លេអ៊ែររបស់ព្យុងយ៉ាងនឹងរារាំង រាល់ការខំប្រឹងប្រែងកែលំអរទំនាក់ទំនងរវាងប្រទេសកូរ៉េទាំង ២
08/07/2014 07:33
(VOVworld) – នាថ្ងៃទី ៧ កក្កដា កូរ៉េខាងត្បូងបានដាស់ តឿនសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបញ្ឈប់ ការនាំចេញសេចក្តីថ្លែងការដែលអះអាងថា៖កម្មវិធីនុយក្លេអ៊ែរ របស់ព្យុងយ៉ាងនឹងធានាសន្តិភាពនិងភាពសម្បូររុងរឿងសំរាប់ ឧបទ្វីបកូរ៉េ។

អ្នកនាំពាក្យក្រសួងសម្របសម្រួលកូរ៉េខាងត្បូង លោក Kim Eui-do (Image: Yonhapnews) (VOVworld) – នាថ្ងៃទី ៧ កក្កដា កូរ៉េខាងត្បូងបានដាស់តឿនសាធារណៈរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េបញ្ឈប់ការនាំចេញសេចក្តីថ្លែងការដែលអះអាង ថា៖កម្មវិធីនុយក្លេអ៊ែរ របស់ព្យុងយ៉ាងនឹងធានាសន្តិភាពនិងភាពសម្បូររុងរឿង សំរាប់ឧបទ្វីបកូរ៉េ។ ថ្លែងមតិក្នុងសន្និសីទកាសែតមួយអ្នកនាំពាក្យក្រសួងសម្រប សម្រួលកូរ៉េខាងត្បូង លោក Kim Eui-do បានវាយតំលៃបណ្ដាសេចក្តីថ្លែងការ ធានាដោយអវុធនុយក្លេអ៊ែរ ដូច្នេះរបស់ព្យុងយ៉ាងគឺមិនបញ្ចុះបញ្ចូលបានឡើយ ព្រមទាំង ចាត់ទុកថា៖ កម្មវិធីនុយក្លេអ៊ែររបស់ព្យុងយ៉ាងនឹងរារាំងរាល់ការខំ ប្រឹងប្រែងកែលំអរទំនាក់ទំនងរវាងប្រទេសកូរ៉េទាំង ២។ សាធារណៈរដ្ឋប្រជា ធិបតេយ្យប្រជាមានិតកូរ៉េគប្បីវិលត្រឡប់មកតុចរចារ។ លោក Kim Eui-do ក៏ បានលើក ច្បាស់ថា៖ Seoul ជានិច្ចកាលគោលជំហរដោះស្រាយរាល់បញ្ហា រវាងប្រទេសទាំង ២ ដោយសន្តិវិធី។ នាថ្ងៃដ៏ដែល សាធារណៈរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េបាន នាំចេញ ៤ ចំណុច ដែលបង្ហាញច្បាស់នូវការកំណត់ និងទស្សនៈរបស់ព្យុងយ៉ាងក្នុងការបន្ធូស្រាលភាពតានតឹងលើឧបទ្វីបកូរ៉េនិង “ឯកភាពឯករាជ្យប្រជាជាតិ”៕
Related




