កម្មវិធីសិល្បះ “ដឹងគុណយុទ្ធជនពលី”។
25/07/2012 08:10
VOV-រំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ទិវាយុទ្ធជន ពលីយុទ្ធជនពិការ (ទី២៧កក្កដា) នាយប់ថ្ងៃទី២៤កក្កដា នៅក្រុងហាណូយ បានប្រព្រឹត្តទៅកម្មវិធីជួបប្រាស្រ័យ សិល្បះ “ដឹងគុណយុទ្ធជនពលី”។
កម្មវិធីជួបប្រាស្រ័យសិល្បះ “ដឹងគុណយុទ្ធជនពលី”។ VOV-រំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ទិវាយុទ្ធជនពលីយុទ្ធជនពិការ (ទី២៧កក្កដា) នាយប់ថ្ងៃទី២៤កក្កដានៅក្រុងហាណូយ បានប្រព្រឹត្តទៅកម្មវិធី ជួបប្រាស្រ័យសិល្បះ “ដឹងគុណយុទ្ធជនពលី”។ ចូលរួមមានប្រធានរដ្ឋសភា វៀតណាម Nguyen Sinh Hung និងថ្នាក់ដឹកនាំបក្សនិងរដ្ឋ វីរអ្នកម្ដាយវៀតណាម សាច់ញាត្តិយុទ្ធជនពលីនិងប្រជាជនរដ្ឋធានីជាច្រើនកុះករ។ កម្មវិធីជាឱកាស លើកដម្កើងដឹងគុណបណ្ដាវីរៈយុទ្ធជនពលីគ្រួសារយុទ្ធជនពលីនិងវីរៈអ្នកម្ដាយ វៀតណាម លើកដម្កើងសមូហភាពបុគ្គលគំរូក្នុងការស្វែងរកប្រមូលអិដ្ឋធាតុ យុទ្ធជនពលី។ ឧត្តមសេនីយ៍ទោ Le Van Han ប្រធានសមាគមជួយឧបត្ថម្ភ គ្រួសារយុទ្ធជនពលីវៀតណាមបានលើកច្បាស់ថា៖ “សមាគមជួយឧបត្ថម្ភគ្រួសារយុទ្ធជនពលីវៀតណាមរួមដៃជាមួយបក្ស ទាំងមូលប្រជាជនទាំងមូលថែទាំការលើកដម្កើងនិងដឹងគុណបណ្ដាវីរៈយុទ្ធជន ពលី។ សកម្មភាពដឹងគុណយុទ្ធជនពលីមិនត្រឹមតែមានចរិតលក្ខណៈសង្គម ប៉ុណ្ណោះទេថែមទាំងមានចរិតលក្ខណៈនយោបាយមនុស្សសាស្ត្រដ៏ជ្រាលជ្រៅ ត្រូវធ្វើជាប្រចាំនិងយូអង្វែងចំពោះបញ្ហាយុទ្ធជនពលីនៅវៀតណាមទៀតផង៕”
Related





