VOV WorldVOV World
កងទ័ពជើងអាកាសរុស្ស៊ីនិងអាមេរិកហ្វឹកហាត់ជៀសវាងការប៉ះទង្កិចនៅស៊ីរី
04/11/2015 07:23
Vovworld-នាថ្ងៃទី៣វិច្ឆិកា បណ្ដាកំលាំងជើងអាកាសរបស់ រុស្ស៊ីនិង​អាមេរិក​បានដំណើរការហ្វឹកហាត់រួមសំដៅជៀសវាង
កងទ័ពជើងអាកាសរុស្ស៊ីនិងអាមេរិកហ្វឹកហាត់ជៀសវាងការប៉ះទង្កិចនៅស៊ីរី
កងទ័ពជើងអាកាសរុស្ស៊ីនិងអាមេរិកហ្វឹកហាត់ជៀសវាងការប៉ះទង្កិចនៅស៊ីរី (RIA Novosti)         Vovworld-នាថ្ងៃទី៣វិច្ឆិកា បណ្ដាកំលាំងជើងអាកាសរបស់រុស្ស៊ីនិង​អាមេរិក​ បានដំណើរការហ្វឹកហាត់រួមសំដៅជៀសវាងករណីប៉ះទង្កិចដ៏គ្រោះថ្នាក់រវាង ​យន្តហោះនៃប្រទេសទាំងពីរនៅស៊ីរី។ ថ្នាក់ដឹកនាំស្នងការប្រយុទ្ធមេបញ្ជាការ​ សេនាធិការរុស្ស៊ី ឧត្តមសេនីយ៍ Andrei Kartapolov បានឲ្យដឹងថា ក្នុងការហ្វឹក​ហាត់​ យន្តហោះរបស់រុស្ស៊ីនិងកងទ័ពសម្ព័ន្ធមិត្តដោយអាមេរិកដឹកនាំធ្វើការហ្វឹកហាត់ ​ដោះស្រាយស្ថានការណ៍ខណៈជួបគ្នាក្នុងរយៈខ្លីក្នុងដំបន់ពិសេសដោយមានចម្ងាយ ជាង៥​គីឡូម៉ែត្រ។         រីឯមន្ត្រីយោធាមួយរូបមិនបញ្ចេញឈ្មោះនិយាយថា យន្តហោះចម្បាំង​អាមេរិក​ និងយន្តហោះចម្បាំងរុស្ស៊ីបានដំណើរការសាកទាក់ទងជាមួយគ្នានៅ​លំហរអាកាស ដំបន់បែកខាងត្បូងភាគកណ្ដាលស៊ីរីដើម្បីវាយតំលៃការកំណត់អំពីសុវត្ថិភាពដែល បានប្រទេសទាំងពីរឯកភាពនាខែមុន៕

More