កងទ័ពនីហ្សេរីយ៉ារំដោះបាននារីនិងកុមាររាប់រយនាក់ពីដៃពួក Boko Haram
02/05/2015 08:29
(VOVworld)-កងទ័ព នីហ្សេរីយ៉ាបានឲ្យដឹងនាថ្ងៃទី ១ឧសភាថា ត្រូវរំដោះបាននារី និងកុមាររាប់រយនាក់ដែលកំពុងចាប់ឃុំខ្លួន

កងទ័ពនីហ្សេរីយ៉ារំដោះបាននារីនិងកុមាររាប់រយនាក់ ពីដៃពួក Boko Haram (រូបថតៈAP) (VOVworld)-កងទ័ព នីហ្សេរីយ៉ាបានឲ្យដឹងនាថ្ងៃទី១ឧសភាថា ត្រូវរំដោះបាននារី និងកុមាររាប់រយនាក់ដែលកំពុងចាប់ឃុំខ្លួននៅសំបុករបស់ពួកឧទ្ទាមឥស្លាម Boko Haram ក្នុងព្រៃ Sambisa ចំណុះរដ្ឋ Borno ភាគឦសានប្រទេសនេះ។ នា ប៉ុន្មានថ្ងៃ កន្លងទៅ មាននារីនិងកុមារជាង៥រយនាក់បានកងទ័ពប្រទេសនេះ ជួយ សង្គ្រោះ។ តាមសេចក្តីប្រកាស១របស់ក្រសួងការពារជាតិ នីហ្សេរីយ៉ាថា កងទ័ព នីហ្សេរីយ៉ា កំពុងដាក់ពង្រាយបណ្តាការវាយប្រហារចូលក្នុងព្រៃតាមគ្រប់ទិសទី ដោយប្រមូល ផ្តុំជួយសង្គ្រោះចំណាប់ខ្មាំងជាជនស៊ីវិល ព្រមទាំងបំផ្លាញ់ចោល ជំរុំរបស់ពួកភេរវកម្ម៕
Related





