VOV WorldVOV World
កងទ័ពអេហ្ស៊ីបចេញសេចក្តីប្រកាសដោះស្រាយវិបត្តិ
02/07/2013 10:43
(VOVworld) – នាថ្ងៃទី ១ កក្កដា កងទ័ពអេហ្ស៊ីបបានព្រមានថា៖ នឹងជ្រៀតជ្រែក និងធ្វើឡើង​ “ដំណើរនយោបាយ” សំរាប់ប្រទេសនេះ ប្រសិនបើ បណ្ដាកំលាំង នយោបាយក្នុងប្រទេសមិនឆ្លើយតបនឹងសំណូមពររបស់ប្រជាជនក្នុងរយៈពេល ៤៨ ម៉ោងខាងមុខ។
កងទ័ពអេហ្ស៊ីបចេញសេចក្តីប្រកាសដោះស្រាយវិបត្តិ
(VOVworld) – នាថ្ងៃទី ១ កក្កដា កងទ័ពអេហ្ស៊ីបបានព្រមានថា៖ នឹងជ្រៀតជ្រែក និងធ្វើឡើង​ “ដំណើរនយោបាយ” សំរាប់ប្រទេសនេះ ប្រសិនបើ បណ្ដាកំលាំង នយោបាយក្នុងប្រទេសមិនឆ្លើយតបនឹងសំណូមពររបស់ប្រជាជនក្នុងរយៈពេល ៤៨ ម៉ោងខាងមុខ។ ក្នុងសេចក្តីថ្លែងការមួយដែលត្រូវបាននាំចេញលើកាណាល់ ទូរទស្ស កងទ័ពអេហ្ស៊ីបបានប្រកាសនឹងឃ្លាំមើលការអនុវត្ត “ដំណើរ” ពោលខាង លើ ក្នុងករណី បណ្ដាសំណូមពររបស់ប្រជាជនមិនទាន់ឆ្លើយតបទេ។ អ្នកនាំពាក្យ នៃកងទ័ពអេហ្ស៊ីប លោក​ Ahmed Ali បានអះអាងថា៖ នេះមិនមែនជាការ ធ្វើរដ្ឋ ប្រហារយោធាទេ។ នេះគ្រាន់តែជាកាយវិការរបស់ទំនាក់ទំនងរវាងកងទ័ពនិង ប្រជាជាន ។ ប៉ុណ្ណោះ បន្ទាប់ពីសេចក្តីថ្លែងការបស់កងទ័ព ប្រធានាធិបតី Mohamed Morsi បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រី Hisham Qandil និងរដ្ឋមន្ត្រីក្រសួងការពារ ប្រទេសអេហ្ស៊ីប លោក Abdel-Fattah El-Sisi។ ប៉ុន្តែ ខ្លឹមសារនៃការជំនួបសន្ទនានេះ នៅរក្សាដ៏សម្ងាត់។ ក្នុងពេលនោះ កំលាំងភាតរៈឥស្លាមបានប្រឆាំងជំទាស់ចំពោះ សេចក្តីថ្លែងការបស់កងទ័ពអេហ្ស៊ីប ហើយចាត់ទុកថា៖ កាយវិការនេះបានរំលោភ លើរដ្ឋធម្មនុញ្ញ បើកផ្លូវឲ្យការធ្វើរដ្ឋប្រហារយោធាមួយ៕ កងទ័ពអេហ្ស៊ីបបានព្រមានថា៖ នឹងជ្រៀតជ្រែក និងធ្វើឡើង “ដំណើរនយោបាយ” សំរាប់ប្រទេសនេះ (Image: Vietnamplus)

More