VOV WorldVOV World
កងទ័ពរដ្ឋាភិបាលស៊ីរីដណ្ដើមបានសិទ្ធិត្រួតពិនិត្យសមរភូមិសំខាន់នៅ Aleppo។
09/08/2012 08:42
VOV-កងទ័ពស៊ីរីនាថ្ងៃទី៨សីហាបានត្រួតពិនិត្យខ័ណ្ឌ Selaheddine ជា​សមរភូមិសំខាន់នៅទីក្រុងយុទ្ធសាស្ត្រ Aleppo នៅប្រទេសនេះ។
កងទ័ពរដ្ឋាភិបាលស៊ីរីដណ្ដើមបានសិទ្ធិត្រួតពិនិត្យសមរភូមិសំខាន់នៅ Aleppo។
កងទ័ពរដ្ឋាភិបាលស៊ីរីដណ្ដើមបានសិទ្ធិត្រួតពិនិត្យសមរភូមិសំខាន់នៅ Aleppo។        VOV-កងទ័ពស៊ីរីនាថ្ងៃទី៨សីហាបានត្រួតពិនិត្យខ័ណ្ឌ Selaheddine ជា​សមរភូមិសំខាន់នៅទីក្រុងយុទ្ធសាស្ត្រ Aleppo នៅប្រទេសនេះ។ ជន​ប្រដាប់​អាវុធនៃភាគីប្រឆាំងមួយនាក់បាននិយាយជាមួយអ្នកយកព័ត៌មាន Reuters ថា ​យើងខ្ញុំបានដក់កងទ័ពចេញពី Selaheddine។ ក្នុងព្រឹត្តិការទាក់ទិនមួយទៀត ទីភ្នាក់ងារសារព័ត៌មានជាតិ Petra របស់ហ្សូដង់បានជូនដំណឹងថា​អតីត ​នាយករដ្ឋមន្ត្រីស៊ីរី Riyad Hijab បានទៅកាន់ហ្សូដង់នាថ្ងៃទី៨សីហា។ Petra បាន​ដក​ស្រង់សំដីរបស់អ្នកនាំពាក្សរដ្ឋាភិបាលង្សូដង់ Samih Maaytah ឲ្យដឹង ថា​ លោក Hijab បានទៅកាន់ហ្សូដង់ជាមួយសាច់ញាត្តិប៉ុន្មាននាក់។ លោក ត្រូវ​ទម្លាក់​ពី​ដំណែងនាយករដ្ឋមន្ត្រីស៊ីរីនាដើមសប្ដាហ៍នេះក្រោយពេលមាន ព័ត៌មានឲ្យដឹងថា​លោកបានរត់ចេញពីដំណែង។ នាថ្ងៃដ៏ដែល ទីភ្នាក់ងារ សារព័ត៌មាន Anadolu របស់ទួរគីបានឲ្យដឹងថា ជនប្រមាណ២៤០០នាក់បាន ឆ្លងព្រំដែនទៅទួរគីនា​យប់​ថ្ងៃ​ទី៧សីហាដើម្បីរត់គេចពីអំពើហឹង្សាដែលកំពុង កើនឡើងនៅស៊ីរី ក្នុងនោះមាន​ឧត្តមសេនីយ៍កងទ័ព២នាក់៕