កងយោធភូមិភាគទី៧រៀបចំពិធីជួបប្រាស្រ័យជាមួយអតីតសិក្ខាកាមយោធាកម្ពុជា
18/12/2012 09:42
(VOV)_នាថ្ងៃទី ១៧ ធ្នូ នៅទីក្រុងហូជីមិញ កងយោធភូមិភាគទី ៧ នៃក្រសួងការពារប្រទេសវៀតណាម បានរៀបចំពិធីជួបប្រាស្រ័យ ជាមួយអតីតសិក្ខាកាមយោធាកម្ពុជា។
.gif.JPG)
(VOV)_នាថ្ងៃទី ១៧ ធ្នូ នៅទីក្រុងហូជីមិញ កងយោធភូមិភាគទី ៧ នៃក្រសួង ការពារប្រទេសវៀតណាម បានរៀបចំពិធីជួបប្រាស្រ័យ ជាមួយអតីតសិក្ខាកាម យោធាកម្ពុជា។ ចូលរួមជំនួបប្រាស្រ័យនេះ មានឧត្តមសេនីយ៍ឯក Nguyen Chi Vinh សមាជិកមជ្ឈឹមបក្ស និងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស រួមជាមួយថ្នាក់ដឹកនាំ កងយោធភូមិភាគទី ៧ ខេត្តទីក្រុងចំនួន ៩ និងយុវជនឆ្នើមជាច្រើនកុះករដែលបោះ ទ័ពនៅក្នុងតំបន់ភូមិសាស្ត្រ កងយោធភូមិភាគ។ រីឯភាគីកម្ពុជាមាន ឧត្តមសេនីយ៍ មឹងសំផន រដ្ឋលេខាធិការក្រសួងការពារជាតិ រួមជាមួយដំណាងចំនួន ១០០នាក់ បានតាងនាមអោយសិក្ខាកាមកម្ពុជាចំនួនជាង ១២ ០០០នាក់ ជានាយ ទាហាន ដែលបានសិក្សារនៅវៀតណាម។ ថ្លែងមតិនៅទីនេះ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានថ្លែងថា÷ “ ជាមួយទិសស្លោក អ្នកជិតខាងល្អ មិត្តភាព ប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ចីរភាព យើងជឿជាក់ជាពិតប្រាកដថា÷ កងទ័ពប្រជាជនវៀតណាម និយាយរួម កងកម្លាំងប្រដាប់អាវុធនៃ កងយោធភូមិភាគទី ៧ និយាយដោយឡែក បន្តជំរុញរាល់សកម្មភាពសហប្រតិបត្តិការមិត្តភាព ដែលបានចុះហត្ថលេខា រវាង ក្រសួងការពារប្រទេសវៀតណាម ជាមួយក្រសួងការពារជាតិកម្ពុជា។ ក្រសួងការ ពារប្រទេសវៀតណាម និងបុគ្គលខ្ញុំផ្ទាល់ មានគោល បំណងថា÷ បណ្ដា អតីត សិក្ខាកាមយោធាកម្ពុជា ដែលបានសិក្សារនៅវៀតណាម បណ្ដាកម្មាភិបាលស្នូល នៃសម្ព័ន្ធសមាគមយុវជនកម្ពុជា នឹងសកម្មរួមចំណែកពង្រឹងនិងពង្រីក ទំនាក់ ទំនង សាមគ្គីភាព មិត្តភាព រវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរ វៀតណាម និងកម្ពុជា៕ ” កងយោធភូមិភាគទី៧រៀបចំពិធីជួបប្រាស្រ័យជាមួយអតីតសិក្ខាកាមយោធាកម្ពុជា (http://www.bienphong.com.vn/)
Related





