VOV WorldVOV World
ក្រិកហួសកាលកំណត់ប្រកាសកំណែទម្រង់ដើម្បីបានពន្យាពេលបំណុល
24/02/2015 09:58
Vovworld-ក្រិកបានហួសកាលកំណត់នារាត្រីថ្ងៃទី២៣កុម្ភៈ (គឺម៉ោង៦​ព្រឹក​ថ្ងៃទី២៤កុម្ភៈតាមម៉ោងវៀតណាម)
ក្រិកហួសកាលកំណត់ប្រកាសកំណែទម្រង់ដើម្បីបានពន្យាពេលបំណុល
ក្រិកហួសកាលកំណត់ប្រកាសកំណែទម្រង់ដើម្បីបានពន្យាពេលបំណុល (Reuters)         Vovworld-ក្រិកបានហួសកាលកំណត់នារាត្រីថ្ងៃទី២៣កុម្ភៈ (គឺម៉ោង៦​ព្រឹក​ថ្ងៃ ទី២៤កុម្ភៈតាមម៉ោងវៀតណាម) ត្រូវដាក់ជូនក្រុមរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ​ដំបន់​ ចាយប្រាក់អឺរ៉ូ(EuroGroup) បញ្ជីកំណែទម្រង់ដើម្បីបានពន្យាពេលកញ្ចប់​ជួយ​ សង្គ្រោះសហការរវាងសហភាពអឺរ៉ុប (EU) និងមូលនិធិរូបីយត្ថុអន្តរជាតិ (IMF)។ Athens សន្យានឹងធ្វើការងារនេះនាព្រឹកថ្ងៃទី២៤កុម្ភៈនិងត្រូវបាន EuroGroup យល់ ព្រម។ តាមប្រភពព័ត៌មានមួយថារដ្ឋាភិបាលក្រិកបានកំណត់​ពេលវេលា Athens បញ្ជូនបញ្ជីរាយនាមកំណែទម្រង់ដាក់ជូន EuroGroup ដើម្បី​ក្រុមនេះពិភាគ្សា​ onlines នារសៀលថ្ងៃដដែល​ប៉ុន្តែមិនដឹងអំពីមូលហេតុនាំទៅ​ដល់ភាពយឺតយាវនេះឡើយ។ ប្រភពព័ត៌មាន EU មួយបានឲ្យដឹងថា EuroGroup ត្រឹមតែរៀបចំសន្និសីទ Onlines អំពី ក្រិកប្រសិនបើក្រុមត្រីភាគី​ដែលចូលរួមជួយសង្គ្រោះប្រទេសនេះរួមមានគណៈ កម្មាធិការអឺរ៉ុប (EC) ធនាគារ​កណ្ដាលអឺរ៉ុប (ECB) និងមូលនិធិរូបីយវត្ថុអន្តរជាតិ (IMF) អះអាងថា Athens បានដាក់ចេញការកែទម្រង់ចាំបាច់ដ៏ពេញលេញ។         តាមមជ្ឈដ្ឋានអ្នកសង្កេតការណ៍ថា ប្រសិនបើក្រិកមិនបានពន្យាពេល​បំណុលទេ នោះ រដ្ឋាភិបាលក្រិកអាចគ្មានថវិការ មានន័យថាធនាគារនៃប្រទេសត្រូវ​ក្ស័យធុននិង ប្រទេសនេះអាចត្រូវដកចេញពី Eurozone៕

More