ក្រិកដាក់សំណើរខ្ទង់កម្ចីថ្មីជាផ្លូវការជាមួយ IMF
25/07/2015 08:30
(VOVworld)-នាថ្ងៃទី២៤កក្កដា រដ្ឋមន្ត្រីហិរញ្ញវត្ថុ ក្រិក Euclid Tsakalotos បាន ផ្ញើសំបុត្រទៅកាន់ នាយិការ IMF Christina Lagarde

រដ្ឋមន្ត្រីហិរញ្ញវត្ថុក្រិក Euclid Tsakalotos (រូបថតៈ AFP/TTXVN) (VOVworld)-នាថ្ងៃទី២៤កក្កដា រដ្ឋមន្ត្រីហិរញ្ញវត្ថុក្រិក Euclid Tsakalotos បាន ផ្ញើសំបុត្រទៅកាន់នាយិការ IMF Christina Lagarde ដោយជូនដំណឹងថា ក្រិក កំពុងស្វែងរកខ្ទង់កម្ចីអនុគ្រោះថ្មីពី IMF ។ លោក Tsakalotos ក៏បានឲ្យដឹងថា រដ្ឋាភិបាលក្រិកកំពុងអនុវត្តជំហានថ្មីៗ សំដៅសុក្រិដរាល់ការចរចារអំពីកញ្ចប់ ជំនួយទី៣ មានតម្លៃ ៨៦ពាន់លានអឺរ៉ូ ក្នុងរយៈពេល៣ឆ្នាំដែលប្រទេសនេះទើប នឹងទទួលបានពីម្ចាស់បំណុល។ លោក Tsakalotosសង្ឃឹមថា ក្រិកនឹងនាំប្រ ទេស របស់ខ្លួន ត្រឡប់មករកកំណើនចីរភាពឡើងវិញ និងខ្លាំងក្លារដូចពីមុន នេះ។ លោក Tsakalotos ក៏បានឲ្យដឹងថែមទៀតថា ក្រិកក៏បានដាក់ស្នើជាផ្លូវ ការកញ្ចប់ជំនួយ ទី៣ ពីមូលនិធីស្ថេរភាពអឺរ៉ុប (ESM) ផងដែរ៕
Related




