VOV WorldVOV World
ក្រសួងហិរញ្ញវត្ថុអនុវត្តភារកិច្ចក្នុងរយៈពេល៦ខែចុងឆ្នាំ
04/07/2014 10:57
(VOV)_ក្នុងរយៈពេល៦ខែដើមឆ្នាំ ក្រសួងហិរញ្ញវត្ថុវៀតណាមបានសម្រេចកំរោងការណ៍ចំនួន១៧ នៃកម្មវិធីការងារ ការប្រមូលថវិកាបានកើនជិត១៦% ​បើប្រៀងនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ …។ល។
ក្រសួងហិរញ្ញវត្ថុអនុវត្តភារកិច្ចក្នុងរយៈពេល៦ខែចុងឆ្នាំ
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Van Ninh (http://www.baomoi.com/) (VOV)_ក្នុងរយៈពេល៦ខែដើមឆ្នាំ ក្រសួងហិរញ្ញវត្ថុវៀតណាមបានសម្រេចគំ​រោងការណ៍ចំនួន១៧ នៃកម្មវិធីការងារ ការប្រមូលថវិកាបានកើនជិត១៦% ​បើប្រៀង នឹង​រយៈពេលដូចគ្នានាឆ្នាំទៅមិញ …។ល។ នេះគឺជាបណ្ដាព័ត៍មានដែលបាននាំ ចេញក្នុង​សន្និសីទបូកស​រុបការងារហិរញ្ញវត្ថុ ថវិការដ្ឋ​៦​ខែ​ដើម​ឆ្នាំ និងលាតត្រដាង​អនុវត្តភារកិច្ច៦ខែចុងឆ្នាំ ២០១៤ របស់ក្រសួងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី ៤ កក្កដា  នៅរដ្ឋធានីហាណូយ។           ពីឥឡូវនេះ ដល់ចុងឆ្នាំ ក្រសួងហិរញ្ញវត្ថុនឹងប្រមូលផ្តុំអនុវត្តដំណោះស្រាយ សំខាន់មួយចំនួន​ដូចជា៖​បន្តអនុវត្តគោលនយោបាយសារពើព័ន្ធ​យ៉ាងម៉ត់ចត់  សន្សំសំចៃ​នឹងបង្កើនការងារគ្រប់គ្រងតំលៃ…។ល។           ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Van Ninh បាន​សង្កត់ធ្ងន់ថា៖ ក្នុងសភាពការណ៍ដ៏ស្មុគ្រស្មាញនៃខឿនសេដ្ឋកិច្ចពិភព​លោក ​ពិសេស​គឺពេលដែលចិនបានដាក់ស្ថានីយខួង Haiyan Shiyou ៨១​​នៅក្នុងតំបន់​ខ្ពង់រាបបាត សមុទ្រ​និងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់វៀតណាម ​និងនា​ពេល​ខាងមុខនេះ វាអាច​ជះឥទ្ធិពលដល់សកម្មភាពផលិតកម្ម ​ក្នុងប្រទេស។ លោក Vu Van Ninh បានស្នើ ផ្នែក​ហិរញ្ញវត្ថុត្រូវកែសម្រួល​គោល​នយោបាយសារពើ​ពន្ធយ៉ាង​ម៉ត់ចត់ រួមចំណែក ជាមួយ​រដ្ឋាភិបាល​អនុវត្តគោលដៅសេដ្ឋកិច្ច សង្គមកិច្ច​ប្រកប​ដោយជោគជ័យ៕

More