ក្រុម Normandi ឯកភាពអំពីវិធានការសន្តិសុខមួយចំនួននៅភាគខាងកើតអ៊ុយក្រែន
12/05/2016 10:31
(VOV)_រុស្ស៊ីនិងអ៊ុយក្រែនទើបនឹងបានឯកភាពបង្កើតតំបន់គ្មានយោធា និងអនុវត្តវិធានការសន្តិសុខនៅបណ្តាតំបន់ដោយកងកម្លាំងទាមទារឯករាជ្យគ្រប់គ្រង នៅភាគខាងកើតអ៊ុយក្រែន។ ប៉ុន្តែ ភាគីទាំងពីរនៅមានការខ្វែងគំនិតមួយចំនួន ដើម្បីរៀបចំការបោះឆ្នោតនានានៅក្នុងតំបន់នេះ។
.jpg)
ក្រុម Normandi ឯកភាពអំពីវិធានការសន្តិសុខមួយចំនួននៅភាគខាងកើតអ៊ុយក្រែន (VOV)_រុស្ស៊ីនិងអ៊ុយក្រែនទើបនឹងបានឯកភាពបង្កើតតំបន់គ្មានយោធា និង អនុវត្តវិធានការសន្តិសុខនៅបណ្តាតំបន់ដោយកងកម្លាំងទាមទារឯករាជ្យគ្រប់គ្រង នៅភាគខាងកើតអ៊ុយក្រែន។ ប៉ុន្តែ ភាគីទាំងពីរនៅមានការខ្វែងគំនិតមួយចំនួន ដើម្បីរៀបចំការបោះឆ្នោតនានានៅក្នុងតំបន់នេះ។ នេះគឺជាលទ្ធផលនៃជំនួបសន្ទនា នាថ្ងៃទី១១ឧសភា នៅទីក្រុង Berlin (ប្រទេសអាល្លឺម៉ង់) រវាងបណ្ដាសមាជិកក្រុម Normandi ( រួមមានអាលឺម៉ង់ បារាំង អ៊ុយក្រែន និងរុស្ស៊ី) ដើម្បីដោះស្រាយជំលោះនៅ អ៊ុយក្រែន។ ទន្ទឹមនឹងនោះ ក្រុម Normandi ក៏បានឯកភាពអំពីការបង្កើនការចែករំលែក ព័ត៍មាន និងបញ្ចប់រាល់ការធ្វើសមយុទ្ធនៅតាមបណ្ដោយព្រំដែន រវាងកងទ័ពរដ្ឋាភិ បាល និងកងកម្លាំងទាមទារឯករាជ្យ នៅភាគខាងកើតអ៊ុយក្រែន។ បណ្ដាភាគីក៏ ទទួលបានការព្រមព្រៀងមួយចំនួនទៀត ដើម្បីដោះស្រាយជំលោះនៅតំបន់អ៊ុយក្រែន ខាងកើតនេះ៕
Related
More




