ក្រុមជនវៀតណាមនៅឯបរទេសអុជធូបតបស្នងសងគុណនាយឧត្តមសេនីយ Vo Nguyen Giap
10/04/2014 08:37
(VOVworld)-ក្នុងដំណើរធ្វើមាតុភូមិនិវត្តន៍ដើម្បីចូលរួម ពិធីរំលឹកគុណបណ្តាស្តេចHung នាថ្ងៃទី៩មេសា ជន វៀតណាមនៅឯបទេសចំនួនជាង៤០នាក់បានមកពី ប្រទេសតំបន់ដែនដីជាង២០លើពិភពលោក

ផ្នូរបស់នាយឧត្តមសេនីយ៍ Vo Nguyen Giap (រូបថតៈ TTXVN)) (VOVworld)-ក្នុងដំណើរធ្វើមាតុភូមិនិវត្តន៍ដើម្បីចូលរួមពិធីរំលឹកគុណបណ្តាស្តេច Hung នាថ្ងៃទី៩មេសា ជនវៀតណាមនៅឯបទេសចំនួនជាង៤០នាក់បានមកពីប្រ ទេសតំបន់ដែនដីជាង២០លើពិភពលោក បានទៅកាន់តំបន់Vung Chua-កោះ Yen (នៅស្រុក Quang Trach ខេត្ត Quang Binh) ក្នុងបំណងអុជធូបរំលឹកវិញ្ញាណក័្ខន្ធនាយ ឧត្តមសេនីយ៍ Vo Nguyen Giap។ ក្នុងក្តីរំជួលចិត្តយ៉ាងពាន់ពែក ជនវៀតណាមនៅ ឯបរទេសទាំងអស់នេះ បានលំឱនកាយអុជធូបរំលឹក វិញ្ញាណក័្ខន្ធនាយឧត្តមសេ នីយ៍របស់កងទ័ពប្រជាជនវៀតណាម ។ លោក Dinh Vuong Ty អាយុ៧៤ឆ្នាំ ជាអាណិកជនវៀតណាមនៅប្រទេសថៃ ចែករំលែកថា ៖ ពេលនៅថៃ លោកបានទទួលដំណឹងពីមរណភាពរបស់នាយ ឧត្តមសេនីយ៍ Vo Nguyen Giap។ លោកមានអារម្មណ៌ក្តុកក្តួលនឹងការបាត់បង់ដ៏ ធំធេង។ ឥឡូវនេះ លោកបានមកអុជធូបផ្ទាល់នៅផ្នូររបស់នាយឧត្តមសេនីយ៍។ លោកបានឲ្យដឹងថែមទៀតថា នឹងអប់រំកូនចៅចង់ចាំនិងដឹងគុណចំពោះបុព្វបុរស វីរៈជនរបស់ប្រទេស ជាតិ ហើយមានមោទនភាពអំពីប្រភពដើម ស្រុកកំណើត របស់ខ្លួនផងដែរ៕
Related




