VOV WorldVOV World
ក្រុមជួបប្រាស្រ័យអ៊ុយក្រែនចុះហត្ថលេខាលើឯកសារអំពីវិធានការមេអនុវត្តកិច្ចព្រមព្រៀង Minsk
13/02/2015 08:24
(VOVworld) – រួមជាមួយការចរចារកំពូល Normandie នាថ្ងៃទី ១២ កុម្ភៈ នៅទីក្រុង Minsk របស់បេឡារុស ក្រុមជួបប្រាស្រ័យទទួលបន្ទុកបញ្ហានៅអ៊ុយក្រែនក៏បាន ចុះហត្ថលេខាលើឯកសារអំពីវិធានការមេដែលរួមមាន មាត្រាចំនួន ១៣ សំដៅអនុវត្ត កិច្ចព្រមព្រៀងទីក្រុង Minsk។
ក្រុមជួបប្រាស្រ័យអ៊ុយក្រែនចុះហត្ថលេខាលើឯកសារអំពីវិធានការមេអនុវត្តកិច្ចព្រមព្រៀង Minsk
ក្រុមជួបប្រាស្រ័យអ៊ុយក្រែនចុះហត្ថលេខាលើឯកសារអំពីវិធានការមេអនុវត្តកិច្ចព្រមព្រៀង Minsk (Image: VNA) (VOVworld) – រួមជាមួយការចរចារកំពូល Normandie នាថ្ងៃទី ១២ កុម្ភៈ នៅទីក្រុង  Minsk របស់បេឡារុស ក្រុមជួបប្រាស្រ័យទទួលបន្ទុកបញ្ហានៅអ៊ុយក្រែនក៏បាន ចុះហត្ថលេខាលើឯកសារអំពីវិធានការមេដែលរួមមានមាត្រាចំនួន ១៣ សំដៅ អនុវត្ត កិច្ចព្រមព្រៀងទីក្រុង Minsk។ ក្រោយរយៈពេលប៉ុន្មានម៉ោងការចរចារ រវាងថ្នាក់ដឹកនាំ របស់រុស្ស៊ី អ៊ុយក្រែន បារាំងនិងអាល្លឺម៉ង់ទើបនឹងបញ្ចប់នៅ ទីក្រុង Minsk ដោយមាន ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ចាប់ពី ថ្ងៃទី ១៥ កុម្ភៈ រដ្ឋមន្ត្រីការ បរទេសដាណឺម៉ាក់ លោក  Martin Lidegaard បានស្វា គមព័ត៌មាននេះហើយវាយ តំលៃថា៖ កិច្ចព្រមព្រៀងពោលខាងលើបានធ្វើឲ្យ ភាគីទាំងមូលពេញចិត្ត។ ក្នុងពេល នោះ ក្រសួងការបទេសអាល្លឺម៉ង់បានចាត់ ទុកថា៖ លទ្ធផលនៃការចរចារនេះមិនទាន់ មានការបោះជំហានណាមួយឡើយ។ តាមសេចក្តីថ្លែងការណ៍នេះ កិច្ចព្រមព្រៀងនាថ្ងៃទី ១២ កុម្ភៈ នៅទីក្រុង Minsk មិនទាន់ជាវិធានការដ៏គ្រាប់គ្រាន់ទេ។ ប៉ុន្តែ កិច្ចព្រមព្រៀង Minsk – 2 អាចត្រូវបាន ចាត់ទុកជាការបោះជំហានមួយដែលនាំភាគីនានារូធផុតពី​កង្វង់អំពើហឹង្សារនិងដោះ ស្រាយវិបត្តិនៅអ៊ិយក្រែនដោយស​​ន្តិវិធី៕

More