VOV WorldVOV World
ក្រុមប្រឹក្សារសភាអង្គការ Francophonie អំពាវនាវអោយភាគីទាក់ទិននានាគោរពច្បាប់អន្តរជាតិ
13/07/2014 09:09
(VOV)_ ក្រុមប្រឹក្សារសភាអង្គការ Francophonie ( APF) ទើបនឹង​បាន​អនុម័ត​លើសេចក្ដីសម្រេចចិត្តដោយអំពាវនាវអោយ​ភាគីទាក់ទិននានា​គោរព​ច្បាប់អន្តរជាតិ ដើម្បីធានាសន្តិភាព និងសន្តិសុខនៅសមុទ្រខាងកើត។ ​
ក្រុមប្រឹក្សារសភាអង្គការ Francophonie អំពាវនាវអោយភាគីទាក់ទិននានាគោរពច្បាប់អន្តរជាតិ
បណ្តាក្រុមអន្តរជាតិទៅពិនិត្យមើលទូកបុកឲ្យលិចដោយនាវាចិន(រូបថតVNA)           (VOV)_ ក្រុមប្រឹក្សារសភាអង្គការ Francophonie ( APF) ទើបនឹង​បាន​អនុម័ត​លើសេចក្ដីសម្រេចចិត្តដោយអំពាវនាវអោយ​ភាគីទាក់ទិននានា​គោរព​ច្បាប់អន្តរ ជាតិ ដើម្បីធានាសន្តិភាព និងសន្តិសុខនៅសមុទ្រខាងកើត។ ​សេចក្ដីសម្រេចចិត្ត នេះរបស់ APF បានសម្ដែងនូវការព្រួយបារម្ភចំពោះ​ភាពតានតឹងនាបច្ចុប្បន្នរវាង ចិន និងវៀតណាម ដោយសារ​ចិនបាន​ដាក់ស្ថានីយខួង Haiyan Shinyou ៩៨១  ដោយខុសច្បាប់នៅក្នុងតំបន់​សេដ្ឋកិច្ចផ្ដាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្រ របស់វៀតណាម។ APF បានចាត់ទុកថា៖ សភាពការណ៍តានតឹងនេះអាចគំរាម គំហែង យ៉ាងធ្ងន់ធ្ងរដល់​សន្តិភាព ស្ថិរភាព និងសន្តិសុខដល់បណ្ដាខ្សែរផ្លូវនាវា ចរណ៍ និង​អាកាសចរណ៍​នៅក្នុងតំបន់សមុទ្រខាងកើត។ APF បានកត់សម្គាល់​​ រាល់​កាលខំប្រឹងប្រែង​របស់វៀតណាម ​ក៏ដូចជាគោលបំណងរបស់វៀតណាម​អំពីការដោះស្រាយ​ជំលោះនានាតាមរយៈការចរចារ និងគោរពច្បាប់ជាតិ​និង អន្តរជាតិ។ APF អំពាវនាវអោយភាគីទាក់ទិននានាមិនធ្វើអោយសភាពការណ កើតស្មុគ្រស្មាញថែម​ទៀត​ ជៀសវាងការប្រើអំពើហឹង្សារ ឬគំរាមគំហែងប្រើ ប្រាស់​អំពើហឹង្សារ គោរពច្បាប់ជាតិ​និងអន្តរជាតិ ពិសេសគឺអនុសញ្ញា​អង្គការ​សហប្រជាជាតិ ស្ដីពី​ច្បាប់សមុទ្រដែលចិននិងវៀតណាមបានចុះ​ហត្ថ​លេខា​។​ APF ក៏គាំទ្រវៀតណាម និង​ប្រទេសទាក់ទិននានា មានការប្រព្រឹត្ត​ប្រកបដោយ សន្តិភាព  និងអនុវត្តតាមការផ្ដើមគំនិតរបស់ សហគមន៍​ Francophonie ដើម្បីស្ដា សន្តិភាព ​និងស្ថិរភាពនៅក្នុងតំបន់ឡើងវិញ៕

More