VOV WorldVOV World
ក្រុមប្រឹក្សាសន្តិសុខអ.ស.បបើកកិច្ចប្រជុំអំពីអ៊ុយក្រែន
27/01/2015 10:45
(VOVworld)-នាថ្ងៃទី២៦មករា ក្រុមប្រឹក្សាសន្តិសុខ អ.ស.បបានបើកកិច្ចប្រជុំស្តីពី អ៊ុយក្រែនក្រោយ ពីស្ថានភាពនៅទីនេះ
ក្រុមប្រឹក្សាសន្តិសុខអ.ស.បបើកកិច្ចប្រជុំអំពីអ៊ុយក្រែន
កិច្ចប្រជុំ១របស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប (VOVworld)-នាថ្ងៃទី២៦មករា ក្រុមប្រឹក្សាសន្តិសុខអ.ស.បបានបើកកិច្ចប្រជុំស្តីពី អ៊ុយក្រែនក្រោយពីស្ថានភាពនៅទីនេះកាន់តែតាន់តឹងឡើងដោយចៃដន្យ។ តំណាង អចិន្ត្រៃយ៍អាមេរិក Sanmantha Power បានចោទប្រកានរុស្ស៊ីនិងភាគី ប្រឆាំងនៅ​ភាគខាងកើតអ៊ុយក្រែន ធ្វើឲ្យស្ថានភាពតានតឹងឡើងជណ្តើរ។ តំណាងអ៊ុយក្រែន អង់គ្លេស បារាំងនិងប្រទេសមួយចំនួនទៀត បានអំពាវនាវ រុស្ស៊ី កុំជួយឧបត្ថម្ភ ភាគីប្រឆាំងនៅភាគខាងកើតអ៊ុយក្រែន។ មិនស្រុះចិត្ត គំនិតចំពោះមតិនេះ តំណាងរបស់រុស្ស៊ីនៅអ.ស.បលោក Vataly Churkin បាន ចាត់ទុកថា ភាពតាន តឹងនៅអ៊ុយក្រែនគឺដោយសារ Kiev បដិសេធការជួបសន្ទ នាផ្ទាល់ជាមួយ Donetsk និង Lugansk អំពីការអនុវត្តកិច្ចព្រមព្រៀងក្រុង Minsk ។ ក្នុងពេល ជាមួយនោះ អគ្គលេខាធិការរងអ.ស.ប ទទួលបន្ទុកបណ្តាបញ្ហា នយោបាយ លោក Jeffrey Feltman បានសង្កត់ធ្ងន់ថា ត្រូវខំប្រឹងប្រែងទ្វេដង ទៀតដើម្បីដោះ ស្រាយដោយសន្តិវិធីរាល់វិបត្តិនៅអ៊ុយក្រែន បើទោះបីជាការ ចរចារទាំងអស់នេះ បានជួបការលំបាកក៏ដោយ៕

More