ក្រុមស្វែងរកនិងជួយសង្គ្រោះរបស់រុស្ស៊ីដកចេញពីអេហ្ស៊ីប
12/11/2015 09:16
(VOVworld) - ក្រុមស្វែងរកនិងជួយសង្គ្រោះរបស់រុស្ស៊ី នាថ្ងៃទី១១ វិច្ឆិកា បានចាក ចេញពីអេហ្ស៊ីបវិលត្រឡប់ ទៅប្រទេសវិញ ក្រោយពីដំណើរការសកម្មភាពជួយ សង្គ្រោះទាក់ទិនដល់គ្រោះថ្នាក់ធ្លាក់យន្តហោះរុស្ស៊ី នៅឧបទ្វីប Sinai នាថ្ងៃទី៣១ តុលា កន្លងទៅ។

ក្រុមអ្នកជំនាញការរុស្ស៊ីស៊ើបអង្កេតនៅកន្លែងកើតហេតុការធ្លាក់យន្តហោះ A321 (រូបថត៖Xinhua/TTXVN) (VOVworld) - ក្រុមស្វែងរកនិងជួយសង្គ្រោះរបស់រុស្ស៊ីនាថ្ងៃទី១១ វិច្ឆិកា បានចាក ចេញពីអេហ្ស៊ីបវិលត្រឡប់ទៅប្រទេសវិញ ក្រោយពីដំណើរការសកម្មភាពជួយ សង្គ្រោះទាក់ទិនដល់គ្រោះថ្នាក់ធ្លាក់យន្តហោះរុស្ស៊ីនៅឧបទ្វីប Sinai នាថ្ងៃទី៣១ តុលា កន្លងទៅ។ ជាមួយគ្នានោះ រដ្ឋមន្រ្តីការបរទេសអេហ្ស៊ីបលោក Sameh Shoukry នៅពេលឆ្លើយ សម្ភាសន៍លើកាណាល់ទូរទស្សន៍ CNN នាថ្ងៃទី១០ វិច្ឆិកា បានប្រកាសថា អេហ្ស៊ីប អនុញ្ញាត្តិឲ្យនាយកដ្ឋានស៊ើបអង្កេតសហរដ្ឋអាមេរិក (FBI) និងអ្នក ជំនាញការ ផ្សេងៗរបស់អាមេរិកចូលរួមការស៊ើបអង្កេតលើគ្រោះថ្នាក់ធ្លាក់យន្តហោះរុស្ស៊ី។ យន្តហោះ A៣២១ នៃក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី Kogalymavia បានធ្លាក់នៅ ពេលហោះហើរពីរមនីយដ្ឋាន Sharm el-Sheikh នៅឧបទ្វីប Sinai របស់អេហ្ស៊ីប ទៅកាន់ទីក្រុង Saint Petersburg របស់រុស្ស៊ី បណ្ដាលឲ្យមនុស្ស ទាំង២២៤នាក់ លើយន្តហោះបានស្លាប់៕
Related





