VOV WorldVOV World
កសាងទីក្រុង Ninh Binh ក្លាយទៅជាមជ្ឈមណ្ឌលវប្បធម៌ ប្រវត្តិសាស្ត្រ
29/06/2014 09:04
(VOV)_នាយប់ថ្ងៃទី ២៨ មិថុនា គណៈកម្មាធិការបក្ស ក្រុមប្រឹក្សារ​ប្រជាជនទីក្រុង Ninh Binh (ភាគខាងជើងវៀតណាម)​បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦០ ​នៃ​ទិវារំដោះទីក្រុង (ថ្ងៃទី ៣០មិថុនា) ​និងប្រកាសសេចក្ដី​សម្រេចចិត្ត​របស់​
កសាងទីក្រុង Ninh Binh ក្លាយទៅជាមជ្ឈមណ្ឌលវប្បធម៌ ប្រវត្តិសាស្ត្រ
កសាងទីក្រុង Ninh Binh ក្លាយទៅជាមជ្ឈមណ្ឌលវប្បធម៌ ប្រវត្តិសាស្ត្រ(http://baoninhbinh.org.vn/) (VOV)_នាយប់ថ្ងៃទី ២៨ មិថុនា គណៈកម្មាធិការបក្ស ក្រុមប្រឹក្សារ​ប្រជាជនទីក្រុង  Ninh Binh (ភាគខាងជើងវៀតណាម)​បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើក ទី៦០ ​នៃ​ទិវារំដោះទីក្រុង (ថ្ងៃទី ៣០មិថុនា) ​និងប្រកាសសេចក្ដី​សម្រេចចិត្ត​របស់​នាយករដ្ឋមន្ត្រីទទួលស្គាល់ទីក្រុង Ninh Binh ជាមណ្ឌលទីក្រុងថ្នាក់​លេខ២​ ចំ ណុះខេត្ត Ninh Binh។           ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Hoang Trung Hai បានសង្កត់ធ្ងន់ថា៖ ការទទួលស្កាល់លើកនេះជាលក្ខណះងាយ​ស្រួល​ដើម្បីតំ បន់អាចអភិវ​ឌ្ឍន៍លើគ្រប់វិស័យ ក្លាយទៅជាទីក្រុងទេសចរណ៍​ អរិយ្យធម៌  ទំនើប និងជាទីមកដល់សំរាប់ភ្ញៀវទេសចរណ៍នៅក្នុងនិងក្រៅ​ប្រទេស រួមចំ ណែកធ្វើអោយ  Ninh Binh ក្លាយទៅជាខេត្តអភិវឌ្ឍន៍​​លើគ្រប់វិស័យ។ លោក  Hoang Trung Hai ក៏បានស្នើដែរថា៖នាពេល​ខាងមុខទីក្រុង NinhBinh ត្រូវពង្រីក សក្ដានុភាព ​ឧត្តមភាព ​ដើម្បី​លើកកំពស់គុណភាព ប្រសិទ្ធិភាព ការប្រកួតប្រ ជែង​ដើម្បីកសាងទីក្រុង Ninh Binh ក្លាយទៅជាមជ្ឈមណ្ឌលវប្បធម៌​ ប្រវត្តិ​សាស្ត្រ តមបន់ទេសចរណ៍​ថ្នាក់​ជាតិ និងមានអត្ថន័យអន្តរជាតិ រួមចំណែក សំខាន់ ចូលក្នុងការជំរុញដំណើការឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្ម របស់ខេត្តនិងតំបន់៕

More