VOV WorldVOV World
កសាងវិស័យកសិកម្មវៀតណាមទំនើបមានលទ្ធភាពប្រកួតប្រជែងអន្តរជាតិ
19/12/2016 10:00
(VOVworld)-នារសៀលថ្ងៃទី១៨ធ្នូ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក​ Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទកសាងខឿនឧស្សាហកម្មកសិកម្ម
កសាងវិស័យកសិកម្មវៀតណាមទំនើបមានលទ្ធភាពប្រកួតប្រជែងអន្តរជាតិ
នាយករដ្ឋមន្ត្រិ លោក Nguyen Xuan Phuc ជួបសន្ទនាជាមួយអង្គភាពអាជីវកម្មចូលរួមក្នុងសន្និសីទ (VOVworld)-នារសៀលថ្ងៃទី១៨ធ្នូ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក​ Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទកសាងខឿនឧស្សាហកម្មកសិកម្ម​វៀត ណាមដែលបានប្រព្រឹត្តទៅនៅទីក្រុងហាណូយ។ អញ្ជើញជួបសន្ទនាជាមួយ អង្គ ភាពអាជីវកម្មចូលរួមក្នុងសន្និសីទនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា​ វិស័យកសិកម្មជាប្រៀបខ្លាំងរបស់ខឿនសេដ្ឋកិច្ច។ លោក នាយក រដ្ឋមន្ត្រីក៏បានដាក់ចេញនូវទិសដៅធំៗរបស់បក្សនិងរដ្ឋសម្រាប់ការវិវត្តនៃកង កម្លាំងសហគ្រាសកសិកម្មក៏ដូចជាឆ្លើយសំនួររបស់អង្គភាពអាជីវកម្មនានាដើម្បី ជម្រុញការប្រើប្រាស់ឧស្សាហកម្មក្នុងវិស័យកសិកម្ម។         នាពេលខាងមុខ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានចាត់ទុកថា  វៀតណាមគប្បីបង្កើតនូវរបងបច្ចេកទេសត្រឹមត្រូវតាមច្បាប់នៃអង្គការពាណិជ្ជកម្ម  ពិភពលោក (WTO) និងកិច្ចព្រមព្រៀងមួយចំនួនដែលវៀតណាមជាសមាជិកភាព ដើម្បីធានាទំនិញក្នុងស្រុក។ រួមជាមួយគ្នានោះ ត្រូវមានគោលនយោបាយជួយ ឧបត្ថម្ភអង្គភាពអាជីវកម្មលើវិស័យឧស្សាហកម្មផលិតរូបធាតុបម្រើវិស័យកសិកម្ម  មានវិធានការអភិវឌ្ឍន៍អង្គភាពអាជីវកម្មតំបន់កសិកម្ម ជនបទ សហការព្រមទាំង  លើកទឹកចិត្ត អាជីវកម្មបុគ្គលផ្លាស់ប្តូរសកម្មភាពតាមរូបសណ្ឋានសហគ្រាសវិញ។  នាយករដ្ឋមន្ត្រី លោក​ Nguyen Xuan Phuc បានចែករំលែកជាមួយអង្គភាពអាជីវកម្ម  នូវទស្សនវិស័យនិងបំណងប្រាថ្នាកសាងខឿនកសិកម្មវៀតណាមទំនើប មានលទ្ធ  ភាពប្រកួតប្រជែងអន្តរជាតិ៕

More