កូរ៉ែខាងត្បូងចាប់ឃុំខ្លួនអតីតលេខាធិការរបស់ប្រធានាធិបតី លោកស្រី Park Geun-hye
06/11/2016 08:32
(VOVworld) – អតីតលេខាធិការ Ahn Jong-beom របស់ ប្រធានាធិបតីកូរ៉េខាង ត្បូងលោកស្រី Park Geun-hye ត្រូវបានចាប់ឃុំខ្លួនជាផ្លូវការនាព្រឹកថ្ងៃទី ៦ វិច្ឆិកា បន្ទាប់ពី លោកនេះបានលាលែងពីដំណែងនាដើម សប្តាហ៍មុនដោយសារ ទាក់ទិនដល់រឿងអាស្រូវនយោ បាយនៃមិត្តជិតស្និតរបស់លោកស្រី Park Geun-hye។

កូរ៉ែខាងត្បូងចាប់ឃុំខ្លួនអតីតលេខាធិការរបស់ប្រធានាធិបតី លោកស្រី Park Geun-hye (VNA) (VOVworld) – អតីតលេខាធិការ Ahn Jong-beom របស់ប្រធានាធិបតីកូរ៉េខាង ត្បូងលោកស្រី Park Geun-hye ត្រូវបានចាប់ឃុំខ្លួនជាផ្លូវការនាព្រឹកថ្ងៃទី ៦ វិច្ឆិកា បន្ទាប់ពី លោកនេះបានលាលែងពីដំណែងនាដើមសប្តាហ៍មុនដោយសារ ទាក់ ទិនដល់រឿងអាស្រូវនយោបាយនៃមិត្តជិតស្និតរបស់លោកស្រី Park Geun-hye។ លោក Ahn Jong-beom កំពុងត្រូវបានធ្វើការស៊ើបអង្គេតអាស្រូវដែលលោកស្រី Choi Soon-sil និង លោក Ahn Jong-beom ត្រូវបានសង្ស័យដាក់សម្ពាធទៅលើ បណ្តាក្រុមហ៊ុនធំៗនៅកូរ៉េខាងត្បូងក្នុងការប្រមូលផ្តុំប្រាក់ចំនួនជិតនឹង ៧០ លាន ដុល្លាអាមេរិកសំរាប់អង្គការក្រៅផ្លូវការដែលលោកស្រី Choi Soon-sil បាន បង្កើតឡើង។ ការចាប់ឃុំខ្លួនពោលខាងលើប្រព្រឹត្តទៅក្នុងរយៈពេល ៤៨ ម៉ោង បន្ទាប់ពីប្រធានាធិបតី Park Geun-hye នាំចេញសេចក្តីសូមទោសលើកទី ២ ហើយលោកស្រីប្រកាសថា៖ លោកស្រីនឹងចូលរួមដំណើរការធ្វើស៊ើបអង្គេតក្នុង ករណីចាំបាច់៕
Related
More




