កូរ៉េខាងត្បូងនិងអាមេរិកកំណត់ពេលវេលាដំណើរការធ្វើសមយុទ្ធរួម
24/02/2015 10:04
(VOVworld)-ក្រសួងការពារជាតិកូរ៉េខាងត្បូងនាថ្ងៃទី ២៤កុម្ភៈបានជូនដំណឹងថា ប្រទេសនេះជាមួយអាមេ រិកនឹងដំណើរការ

ការធ្វើសមយុទ្ធរួម១របស់កូរ៉េខាងត្បូងនិងអាមេរិក (រូបថតៈ Reuters) (VOVworld)-ក្រសួងការពារជាតិកូរ៉េខាងត្បូងនាថ្ងៃទី២៤កុម្ភៈបានជូនដំណឹងថា ប្រទេសនេះជាមួយអាមេរិកនឹងដំណើរការ ការធ្វើសមយុទ្ធយោធារួមជាប្រចាំ ចំនួន២លើកនាខែមិនាខាងមុខ រួមមានវគ្គ “Key Resolve” (ដំណោះស្រាយ ស្នូល) និង “Foal Eagle” (ឥន្ទ្រីខ្ខី) ក្រោមការដឹកនាំរបស់បញ្ជាការដ្ឋានកងទ័ព ចំរុះកូរ៉េខាង ត្បូង-អាមេរិក(CFC)ដោយមិនអើពើដល់ការប្រឆាំងជំទាស់យ៉ាង ខ្លាំងក្លារបស់ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។ គណៈកម្មាធិការ ដើម្បីសន្តិភាព ឯករាជស.ប.ប.កនាថ្ងៃទី១១កុម្ភៈ បានចោទប្រកាន់រាល់ការ ធ្វើសមយុទ្ធរួម ពោលខាងលើ គឺជាការហ្វឹកហាត់ការឈ្លានពាន ព្រមទាំងព្រមានថា រដ្ឋអំណាច កូរ៉េខាងត្បូងមិនអាចជៀសផុតពីការសោកស្តាយបំផុត ប្រសិនបើរួមជាមួយ អាមេរិកដំណើការសង្គ្រាមប្រឆាំងព្យុងយ៉ាងនោះ។ នាខែមុន ស.ប.ប.ក ក៏បាន ដាក់សំណើរនឹងបញ្ចប់រាល់ការសាកល្បងនុយក្លេអ៊ែរ ប្រសិន បើវ៉ាស៊ីងតោន បញ្ជប់ការធ្វើសមយុទ្ធរួមជាមួយកូរ៉េខាងត្បូង។ ប៉ុន្តែសំណើរនេះ របស់ព្យុង យ៉ាងត្រូវកូរ៉េខាងត្បូងនិងអាមេរិកបដិសេធ៕
Related




