![]() |
លោក Moon Chung-in ក៏បានអបអរសាទរចំពោះ ប្រធានាធិបតី អាមេរិក លោក Donald Trump ដែលបានដើរតួនាទីជា "អ្នកនាំ សារសន្តិភាព" ក្នុងគោលដៅបង្កើតសន្តិភាពនៅលើឧបទ្វីបកូរ៉េផងដែរ។ យោងតាមលោក Moon Chung-in បានឱ្យដឹងថា ភូមិផ្អាកសង្គ្រាម Panmunjom នឹងក្លាយជាកន្លែង ដ៏ល្អដើម្បីរៀបចំជំនួបកំពូលអាមេរិក - កូរ៉េខាងជើងលើក ទីពីរ។
ទន្ទឹមនឹងនេះនៅក្នុងសម័យឆ្លើយបំភ្លឺប្រចាំឆ្នាំមួយរបស់ក្រសួងការបរទេស ចំពោះមុខរដ្ឋសភានាថ្ងៃទី១០ ខែតុលា រដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េខាងត្បូង លោកស្រី Kang Kyung-wha បានឲ្យដឹងថា រដ្ឋាភិបាលកូរ៉េខាងត្បូងកំពុង ពិចារណាលើការលុបចោលការដាក់ទណ្ឌកម្មដោយឯកតោភាគីរបស់ខ្លួនប្រឆាំង នឹងកូរ៉េខាងជើងទៀតផង៕







