VOV WorldVOV World
កូរ៉េខាងត្បូងដាក់ពង្រាយប៉ូលីសរាប់ពាន់នាក់ក្នុងការធ្វើបាតុកម្មទាមទាឲ្យ ប្រធានាធិបតីលាលែងពីដំណែង
05/11/2016 09:19
(VOVworld) – នាថ្ងៃទី ៥ វិច្ឆិកា កូរ៉េខាងត្បូងបានដាក់ ពង្រាយប៉ូលីស Seoul រាប់ពាន់នាក់មុនពេលការធ្វើបាតុ កម្មនៃប្រជាពលរដ្ឋរាប់ពាន់នាក់សំដៅទាមទាឲ្យប្រធានា ធិបតីនៃប្រទេសនេះ លោកស្រី Park Geun-Hye លាលែង ពីដំណែងដោយសាររឿងអាស្រូវនយោបាយទាក់ទិនដល់ មិត្តជិតស្និទមួយរូបរបស់ប្រធានាធិបតីលោកស្រី Choi Soon-sil។
កូរ៉េខាងត្បូងដាក់ពង្រាយប៉ូលីសរាប់ពាន់នាក់ក្នុងការធ្វើបាតុកម្មទាមទាឲ្យ ប្រធានាធិបតីលាលែងពីដំណែង
កូរ៉េខាងត្បូងដាក់ពង្រាយប៉ូលីសរាប់ពាន់នាក់ក្នុងការធ្វើបាតុកម្មទាមទាឲ្យ ប្រធានាធិបតីលាលែងពីដំណែង (VNA) (VOVworld) – នាថ្ងៃទី ៥ វិច្ឆិកា កូរ៉េខាងត្បូងបានដាក់ពង្រាយប៉ូលីស Seoul  រាប់ពាន់នាក់មុនពេលការធ្វើបាតុកម្មនៃប្រជាពលរដ្ឋរាប់ពាន់នាក់សំដៅ ទាមទាឲ្យប្រធានាធិបតីនៃប្រទេសនេះ លោកស្រី Park Geun-Hye លាលែងពី ដំណែងដោយសាររឿងអាស្រូវនយោបាយទាក់ទិនដល់មិត្តជិតស្និទមួយរូប របស់ប្រធានាធិបតីលោកស្រី Choi Soon-sil។ ប៉ូលីសបានហាមឃាត់បាតុករ ទាំងអស់បង្ហែក្បូនតាមវិថីនានាដោយមូលហេតុនឹងបណ្តាលឲ្យការស្ទះចរាចរ។ មានប្រហែលជាបាតុករចំនួន ៤ ម៉ឺននាក់ក្នុងការធ្វើបាតុកម្មនេះនៅទីក្រុង  Seoul ដោយមិនអើពើដល់បទសន្ទរៈកថាសូមទោសរបស់ប្រធានាធិបតី Park នាថ្ងៃទី ៤ វិច្ឆិកា ព្រមទាំង លោកស្រី Park Geun-Hye បានឲ្យដឹងថា៖ លោកស្រី នឹងត្រៀមខ្លួនជាស្រេចឆ្លើយសំណួរក្នុងការធ្វើស៊ើបអង្គេតនៃស្ថាប័នរដ្ឋអជ្ញា ផងដែរ៕ 

More