VOV WorldVOV World
ឡាវបង្ហាញមុខស្លាកសញ្ញាពាក្យស្លោកនិងគេហទំព័រវ៉ែបសាយសំរាប់អាស៊ាន២០១៦
12/11/2015 09:08
(VOVworld) - ថ្លែងមតិនៅពិធីបង្ហាញមុខស្លាកសញ្ញា ពាក្យស្លោកនិងគេហទំព័រ វ៉ែបសាយសំរាប់អាស៊ាន ២០១៦ នាថ្ងៃទី១១ វិច្ឆិកា ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋ មន្រ្តីការបរទេសឡាវលោក Thongloun Sisoulith បាន សង្កត់ធ្ងន់ថា ស្លាកសញ្ញា មានរង្វង់ចំនួន១០ដែលបានធ្វើឡើងពីរូបភាពភ្នែកនិងបាតដៃតភ្ជាប់ជាមួយគ្នានៅជុំវិញនិមិត្តរូបអាស៊ាន។
ឡាវបង្ហាញមុខស្លាកសញ្ញាពាក្យស្លោកនិងគេហទំព័រវ៉ែបសាយសំរាប់អាស៊ាន២០១៦
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសឡាវលោក Thongloun Sisoulith បកស្រាយនូវ ស្លាកសញ្ញាអាស៊ាន២០១៦ (VOVworld) - ថ្លែងមតិនៅពិធីបង្ហាញមុខស្លាកសញ្ញា ពាក្យស្លោកនិងគេហទំព័រ វ៉ែបសាយសំរាប់អាស៊ាន២០១៦ នាថ្ងៃទី១១ វិច្ឆិកា ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តី ការបរទេសឡាវលោក Thongloun Sisoulith បានសង្កត់ធ្ងន់ថា ស្លាកសញ្ញាមានរង្វង់ ចំនួន១០ដែលបានធ្វើឡើងពីរូបភាពភ្នែកនិងបាតដៃតភ្ជាប់ជាមួយគ្នានៅជុំវិញនិមិត្ត រូបអាស៊ាន។ភ្នែកជានិមិត្តរូបនៃទស្សនៈវិស័យរបស់សហគមន៍អាស៊ានឆ្នាំ២០២៥។ បាតដៃបង្ហាញពីចំណងសាមគ្គីភាពនិងកិច្ចសហប្រតិបតិ្តការដ៏ស្អិតរមួត ក៏ដូចជា បំណងប្រាថ្នាករបស់ប្រទេសជាសមាជិកអាស៊ានទាំងឡាយសំដៅ អភិវឌ្ឍន៍យ៉ាង សម្បូររុងរឿងថែមទៀត។ពណ៌នានានៅខាងក្រៅនៃស្លាកសញ្ញានេះ តំណាងឲ្យ ពណ៌នៃទង់ជាតិរបស់ប្រទេសជាសមាជិកអាស៊ាន។គេហទំព័រជា ផ្លូវការរបស់ អាស៊ាន២០១៦គឺ www.asean2016.gov.la៕