លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញទទួលជួបសន្ទនាជាមួយគណៈប្រតិភូ រដ្ឋសភាកូរ៉េខាងត្បូង
01/10/2015 07:45
(VOVworld) - ទីក្រុងហូជីមិញ ជានិច្ចកាលបង្កលក្ខ ណៈ ងាយស្រួលសំរាប់អង្គភាពអាជីវកម្មបរទេសក្នុង នោះមានអង្គភាពអាជីវកម្មកូរ៉េ ខាងត្បូងមកវិនិយោគ ចូលរួមក្នុងគំរោងការណ៍ធំៗនៃទីក្រុង។

លោក Le Thanh Hai (នៅកណ្ដាល)និងគណៈប្រតិភូរដ្ឋសភាកូរ៉េខាងត្បូងថតរូបអនុស្សាវរីយ៍ (រូបថត៖voh.com.vn) (VOVworld) - នារសៀលថ្ងៃទី៣០ កញ្ញា នៅជំនួបសន្ទនាជាមួយគណៈប្រតិភូរដ្ឋ សភាកូរ៉េខាងត្បូងដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម លោកLe Thanh Hai លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម បានលើក ច្បាស់ថា ដោយមានតួនាទីជាតំបន់ឈានមុខអំពីសេដ្ឋកិច្ចវៀតណាមក៏ដូចជាទាក់ ទាញការវិនិយោគអន្តរជាតិ ទីក្រុងហូជីមិញ ជានិច្ចកាលបង្កលក្ខណៈងាយស្រួល សំរាប់អង្គភាពអាជីវកម្មបរទេស ក្នុងនោះមានអង្គភាពអាជីវកម្មកូរ៉េខាងត្បូងមក វិនិយោគ ចូលរួមក្នុងគំរោងការណ៍ធំៗនៃទីក្រុង។លោក Le Thanh Hai មានគោល បំណងថា សមាគមន៍មិត្តភាពកូរ៉េខាងត្បូង-វៀតណាមបន្តប្រមូល ផ្ដុំជួយឧបត្ថម្ភ សហគមន៍ជនវៀតណាមដែលកំពុងរៀនសូត្រ ធ្វើការនិងរស់នៅ នៅកូរ៉េខាងត្បូង៕
Related





