VOV WorldVOV World
លីបីប្រកាសលទ្ធផលដម្បូងនៃការបោះឆ្នោតរដ្ឋសភា
10/07/2012 08:33
(VOVworld)-នាថ្ងៃទី៩កក្កដា គណៈកម្មាធិការរៀបចំ ការបោះឆ្នោតកំពូល​ជាតិលីប៉ី បានប្រកាសលទ្ធផល ដម្បូងការបោះឆ្នោតរដ្ឋសភាដែលប្រព្រឹត្តទៅ​កាលពី ថ្ងៃទី ៧កក្កដាកន្លងទៅ
លីបីប្រកាសលទ្ធផលដម្បូងនៃការបោះឆ្នោតរដ្ឋសភា
អតីតនាយករដ្ឋមន្រ្តី Mahmoud Jibril (រូបថតៈ Internet) (VOVworld)-នាថ្ងៃទី៩កក្កដា គណៈកម្មាធិការរៀបចំការបោះឆ្នោតកំពូល​ជាតិលីប៉ី បានប្រកាសលទ្ធផលដម្បូងការបោះឆ្នោតរដ្ឋសភាដែលប្រព្រឹត្តទៅ​កាលពីថ្ងៃទី ៧ កក្កដាកន្លងទៅ។ តាមនោះ សម្ព័ន្ធភាពបណ្តាកងកម្លំាងជនជាតិ (NFA) របស់អតីត នាយករដ្ឋមន្រ្តី Mahmoud Jibril កំពុងនាំមុខដោយដណ្តើមបានសម្លេងគាំទ្រជាង ៥០ពាន់សម្លេងនៅមណ្ឌលបោះឆ្នោតចំនួន៣កន្លែង។រដ្ឋសភាថ្មីនៅលីប៉ីដោយមាន អាសនៈចំនួន២០០ នឹងមានភារកិច្ចបោះឆ្នោតជ្រើសតាំងរដ្ឋាភិបាលថ្មីជំនួសក្រុម ប្រឹក្សាជាតិអន្តរកាល(NTC)និងចងក្រងរដ្ឋធម្មនុញថ្មីដើម្បីដាក់ចេញស្ទាបស្ទង់មតិ ប្រជាជនលើទូទាំងប្រទេស។ តាមគំរោង លទ្ធផលបោះឆ្នោតនឹងបានប្រកាសជាផ្លូវ ការថ្ងៃទី១១កក្កដានេះ៕