VOV WorldVOV World
Liveshow អំណោយពេលវេលា អំណរជ័យជំនះទី៣០មេសា
20/04/2015 08:25
Vovworld-អំណោយពេលវេលា ជាកម្មវិធីតូរតន្ត្រីរំលឹកខួប លើកទី៤០នៃ​ទិវារំដោះភាគខាងត្បូងវៀតណាមទាំងស្រុង
Liveshow អំណោយពេលវេលា អំណរជ័យជំនះទី៣០មេសា
Liveshow អំណោយពេលវេលា អំណរជ័យជំនះទី៣០មេសា (VOV)         Vovworld-អំណោយពេលវេលា ជាកម្មវិធីតូរតន្ត្រីរំលឹកខួបលើកទី៤០នៃ​ទិវា រំដោះភាគខាងត្បូងវៀតណាមទាំងស្រុងឯកភាពប្រទេសជាតិ(ទី៣០មេសា)។ កម្មវិធីដោយកវី Phan Huyen Thu សសេរសេណារីអូ កសាងក្លាយទៅជារឿង ​ប្រវត្តិសាស្ត្រនិងនិទានដោយតូរតន្ត្រី។​ កម្មវិធីនេះនឹងបានប្រព្រឹត្តទៅនាយប់ថ្ងៃ​ទី ២៥មេសានៅវិមានវប្បធម៍មិត្តភាពហាណូយ ហើយបានផ្សាយបន្តផ្ទាល់លើ​ កាណាល់​ទូរទស្សន៍ការពារប្រទេសវៀតណាម Mobitv.vn។ នារសៀលថ្ងៃទី​១៩ មេសាទូរទស្សន៍ការពារជាតិវៀតណាមបានរៀបចំសន្និសិទកាសែតឧទ្ទេសនាម អំពីកម្មវិធីសិល្បៈ អំណោយពេលវេលា។ គណៈចាត់តាំងបានឲ្យដឹងថា កម្មវិធី តូរតន្ត្រីនេះនឹងរួមជាមួយទស្សនិកជនរំលឹកអំពីអតីតកាលដ៏ត្រចេះត្រចង​របស់ ជីដូនជីតាក្នុងដំណាក់កាលប្រឆាំងអណានិគមបារាំង ការតស៊ូប្រឆាំង​ចក្រពត្តិ អាមេរិកនិងប៉ុន្មានឆ្នាំដំបូងប្រទេសជាតិឈានទៅដំណាក់កាលផ្លាស់ប្តូរថ្មី៕

More