លើកកំពស់ប្រសិទ្ធិភាពការងារបង្ការប្រឆាំងអំពើពុករលួយ
05/05/2014 10:25
(VOV)_ សន្និសិទទូទាំងប្រទេសស្ដីពីការងារបង្ការប្រឆាំងអំពើពុករលួយ ឆ្នាំ ២០១៤ ត្រូវបានបើក នាព្រឹកថ្ងៃទី ៥ ឧសភា នៅរដ្ឋធានីហាណូយ។
.jpg)
(VOV)_ សន្និសិទទូទាំងប្រទេសស្ដីពីការងារបង្ការប្រឆាំងអំពើពុករលួយ ឆ្នាំ ២០១៤ ត្រូវបានបើក នាព្រឹកថ្ងៃទី ៥ ឧសភា នៅរដ្ឋធានីហាណូយ។ ថ្លែងមតិនៅ ទីនេះ អគ្គលេខាបក្សកម្មុយនីស្តវៀតណាម លោក Nguyen Phu Trongបានសង្កត់ ធ្ងន់ថា៖ ការងារបង្ការប្រឆាំងអំពើពុករលួយត្រូវបានជំរុញខ្លាំង ប្តេជ្ញាចិត្តខ្ពស់ ជាង ទៀត ដោយបណ្ដាវិធានការជាក់ស្ដែង សកម្មនិងប្រសិទ្ធិភាពជាងទៀត។ សន្និសីទ លើកនេះ បានជំរុញខ្លាំង បំពេញតម្រូវការអំពីភារកិច្ចនយោបាយ និងគោលបំណង របស់ប្រជាជន។ អគ្គលេខាបក្សកម្មុយនីស្តវៀតណាម លោក Nguyen Phu Trong(http://baodientu.chinhphu.vn/) របាយការណ៍នៅសន្និសីទលើកនេះបានលើកច្បាស់ថា៖ ឆ្នាំ ២០១៣ ការងារបង្ការប្រឆាំងអំពើពុករលួយបន្តបានលាតត្រដាងអនុវត្តព្រមៗគ្នា និងទទួលបានសមិទ្ធិផលសកម្មជាច្រើន។ ការងារដោះស្រាយបណ្ដារឿងហេតុអំពីអំពើរពុករលួយក៏បានជំរុញខ្លាំង មានការផ្លាស់ប្តូរថ្មីច្បាស់លាស់។ ក្នុងរយៈពេលខាងមុខនេះ គណៈ កម្មាធិការបក្សគ្រប់ជាន់ថ្នាក់ បន្តដឹកនាំ បញ្ជាណែនាំ បំពេញបន្ថែមនិងសុក្រិតរបប អំពីការគ្រប់គ្រងសេដ្ឋកិច្ច សង្គម ដើម្បីបង្ការប្រឆាំងអំពើពុករលួយតាមស្មារតីនៃសេច ក្ដីសន្និដ្ឋាន របស់សន្និបាតមជ្ឈឹម លើកទី៥ នីតិកាលទី១១ …ល។ នារសៀលថ្ងៃទី៥ឧសភាថ្លែងមតិបញ្ចប់សន្និសីទលោក Nguyen Phu Trong បាន គូសបញ្ជាក់ថា៖ត្រូវប្រមូលបញ្ជាការធ្វើសុក្រិដ្ឋបណ្តាការកំណត់របស់បក្សស្តីអំពីការ ងារបង្ការប្រយុទ្ឋប្រឆាំងអំពើពុករលួយនិងតស៊ូប្រយុទ្ឋប្រឆាំងអំពើពុករលួយប្រកប ដោយប្រសិទ្ឋភាព។លោកបានសង្កត់ធ្ងន់ទៅលើបញ្ហាចំនួន៥ដែលគ្រប់ក្រសួងស្ថាប័ន ផ្នែកនិងតំបន់គប្បីអនុវត្តដើម្បីជំរុញការងារនេះ។លោកចាត់ទុកថា៖យោងទៅតាម សេចក្តីសម្រេចចិត្តរបស់បក្សយើងត្រូវកសាងបទកំណត់ផ្ទៃក្នុងរបស់បក្សដើម្បី បង្កើតប្រព័ន្ឋការកំណត់ព្រមៗគ្នាស្តីអំពី ការងារបង្ការប្រយុទ្ឋប្រឆាំងអំពើពុករលួយ និងតស៊ូប្រយុទ្ឋប្រឆាំងអំពើពុករលួយក៍ដូចជាប្រព័ន្ឋគោលការណ៍និងបទដ្ឋាន សិលធម៌ចំពោះបក្ខជនក្មាភិបាលជាពិសេសអ្នកប្រមុខ។លោក Nguyen Phu Trong បានសំណូមពរថា៖ជំរុញខ្លាងថែមទៀតការងារត្រួតពិនិត្យឃ្លាំមើលរបស់គ ណះកម្មា ធិការបក្សប្រព័ន្ឋនយោបាយនិងសង្គមទាំងមូលបញ្ជូលខ្លឹមសារស្តីពីការងារការងារ បង្ការប្រយុទ្ឋប្រឆាំងអំពើពុករលួយក្នុងកម្មវិធីត្រួតពិនិត្យនិងឃ្លាំមើលជាប្រចាំឆ្នាំ។លោកកូសបញ្ជាក់ថែមទៀតថា៖គណះឃោសនាអប់រំមជ្ឈឹមសហការជាមួយបណ្តា ស្ថាប័នទាក់ទិននានាស្រាវជ្រាវធ្វើសេនាធិការសំរាប់បក្សរដ្ឋនិងរណសិរ្យមាតុភូមិមាន ផែនការឃោសនាការងាររកឃើញអំពើពុករលួយការលើកសរសើរអ្នករកឃើញឲ្យ ទាន់ពេលក្នុងបក្សទាំងមូលកងទ័ពទាំងមូលនិងប្រជាជនទាំងមូលដ៍ទូលំទូលាយ។លោកអគ្គលេខា Nguyen Phu Trong ជឿជាក់ថា៖ដោយលទ្ឋផលនិងបទពិសោធទ ទួលបាននាពេលកន្លងទៅក៍ដូចជាការប្តេជ្ញាចិត្តរបស់បក្សទាំងមូលប្រជាជនទាំងមូល និងប្រព័ន្ឋនយោបាយទាំងមូលការងារបង្ការប្រយុទ្ឋប្រឆាំងនឹងអំពើពុករលួយនាពេល ខាងមុខនឹងមានបំរែបំរួលជាពិតប្រាកដ៕
Related




