VOV WorldVOV World
លើកកម្ពស់តម្លៃប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏ពិសេសរបស់វៀតណាមតាមរយៈ "ដំណើរកម្សាន្តនិទាឃរដូវមិត្តភាពឆ្នាំ២០២៦"
22/03/2026 05:49
(VOVWORLD) - ឯកអគ្គរដ្ឋទូត និងភារធារីស្តីទីចំនួន ១៥ រូប រួមជាមួយប្តីនិងភរិយា និង បុគ្គលិកការទូតជាង ២០០ នាក់មកពីស្ថានទូត តំណាងអង្គការអន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាលបរទេសប្រចាំ នៅប្រទេសវៀត ណាម បានចូលរួមកម្មវិធី "ដំណើរកម្សាន្តនិទាឃរដូវមិត្តភាពឆ្នាំ២០២៦" ដោយសហភាពអង្គការមិត្តភាពទីក្រុងហាណូយ សហការជាមួយមន្ទីរទេសចរណ៍ និងឃុំហឿង សឺនរៀបចំឡើងនាថ្ងៃទី ២១ ខែមីនា នៅបេតិកភ័ន្ឌពិសេសជាតិ ហឿងសឺន។
លើកកម្ពស់តម្លៃប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏ពិសេសរបស់វៀតណាមតាមរយៈ "ដំណើរកម្សាន្តនិទាឃរដូវមិត្តភាពឆ្នាំ២០២៦"
គណៈប្រតិភូចូលរួមក្នុងកម្មវិធី "ដំណើរកម្សាន្តនិទាឃរដូវមិត្តភាពឆ្នាំ ២០២៦"  (រូបថត៖ គណៈកម្មាធិការរៀបចំ) លោក ង្វៀន ង៉ុកគី ប្រធានសហភាពអង្គការមិត្តភាពទីក្រុងហាណូយ បានមានប្រសាសន៍ថា អាជ្ញាធរឃុំហឿងសឺន នឹងរៀបចំឯកសារមួយដើម្បីដាក់ជូនអង្គការយូណេស្កូ សម្រាប់ការទទួលស្គាល់វិមានពិសេសជាតិហឿងសឺន ជាតំបន់បេតិកភណ្ឌវប្បធម៌ និងធម្មជាតិពិភពលោកនៅឆ្នាំ ២០៣០។ រមណីដ្ឋានហឿងសឺន គឺជាគោលដៅទេសចរណ៍ខាងវិញ្ញាណដ៏ល្បីល្បាញបំផុតមួយរបស់វៀតណាម ដែលមានប្រព័ន្ធប្រាសាទ វត្តអារាម និងរូងភ្នំចំនួន ២០ ដែលក្នុងនោះ រូងភ្នំហឿងតិច ត្រូវបានគេស្គាល់ថាជា "រូងភ្នំស្អាតដាច់គេតែមួយគត់"។ ជារៀងរាល់ឆ្នាំ ទីតាំងនេះទទួលស្វាគមន៍ភ្ញៀវទេសចរ និងអ្នកធ្វើធម្មយាត្រាពុទ្ធសាសនារាប់លាននាក់ ជាពិសេសក្នុងរដូវបុណ្យចាប់ពីខែមករាដល់ខែមីនា នៃប្រតិទិនចន្ទគតិ៕  ក្នុងក្របខ័ណ្ឌនៃកម្មវិធី ប្រតិភូបានជួបប្រទះនឹងលំហវប្បធម៌ និងវិញ្ញាណដ៏ពិសេសរបស់រដ្ឋធានីក្នុងរដូវបុណ្យ។ ចំណុចលេចធ្លោនៃដំណើរកម្សាន្តនេះគឺបទពិសោធន៍ជិះទូកតាមដងអូរ អៀន ឆ្លងកាត់ភ្នំដ៏ស្រស់ស្អាត ទៅកាន់វត្ត ធៀនទ្រ ដែលជាស្នាដៃស្ថាបត្យកម្មឆ្នើមមួយរបស់អគារហឿងសឺន។ នៅទីនេះ គណៈប្រតិភូបានគយគនទេសភាព ស្វែងយល់អំពីតម្លៃប្រវត្តិសាស្ត្រ វប្បធម៌ និងចូលរួមក្នុងសកម្មភាពផ្លាស់ប្តូរ ដាំដើមឈើអនុស្សាវរីយ៍ និងទទួលបានបទពិសោធន៍ផលិតផលសិប្បកម្មក្នុងភុមិសិប្បកម្មប្រពៃណី។ ក្នុងឱកាសចូលរួមព្រឹត្តិការណ៍នេះ ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំប្រទេសវៀតណាម លោក Saadi Salama បានសម្តែងការកោតសរសើរចំពោះសម្រស់ដ៏ស្ងប់ស្ងាត់ និងបរិយាកាសខាងវិញ្ញាណដ៏ពិសេសនៃអគារហឿងសឺន។ យោងតាមលោក កម្មវិធី "ដំណើរកម្សាន្តនិទាឃរដូវមិត្តភាព" បានរួមចំណែកដល់ការជួយមិត្តភក្តិអន្តរជាតិឱ្យទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅអំពីវប្បធម៌ ប្រជាជនវៀតណាម និងជាស្ពានដ៏សំខាន់មួយដើម្បីពង្រឹងការយល់ដឹង សាមគ្គីភាព និងមិត្តភាពរវាងប្រជាជនវៀតណាមជាទូទៅ និងប្រជាជនទីក្រុងហាណូយជាពិសេស ជាមួយមិត្តភក្តិអន្តរជាតិ៕
TAG
VOV/VOVworld/លើកកម្ពស់/តម្លៃប្រវត្តិសាស្ត្រ/វប្បធម៌/វៀតណាម/ដំណើរកម្សាន្តនិទាឃរដូវ/មិត្តភាពឆ្នាំ២០២៦

More