VOV WorldVOV World
លើកដម្កើងកសិករជាគំរូចំនួន៦៣នាក់
04/11/2015 09:22
(VOVworld) - ពិធីលើកដំកើងកសិករជាគំរូចំនួន៦៣ នាក់ ប្រគល់ពានរង្វាន់ “ដើម ស្រូវមាសវៀតណាម” លើកទី២និងកិត្តិនាម “អង្គភាពអាជីវកម្មដើម្បីកសិកម្ម” លើកទី១នឹងប្រព្រឹត្តទៅនាយប់ថ្ងៃទី១៣ វិច្ចិកានៅ រដ្ឋធានីហាណូយ។
លើកដម្កើងកសិករជាគំរូចំនួន៦៣នាក់
ពានរង្វាន់ “ដើមស្រូវមាសវៀតណាម” (VOVworld) - ពិធីលើកដំកើងកសិករជាគំរូចំនួន៦៣នាក់ ប្រគល់ពានរង្វាន់ “ដើម ស្រូវមាសវៀតណាម” លើកទី២និងកិត្តិនាម “អង្គភាពអាជីវកម្មដើម្បីកសិកម្ម”លើក ទី១នឹងប្រព្រឹត្តទៅនាយប់ថ្ងៃទី១៣ វិច្ចិកានៅរដ្ឋធានីហាណូយ។កិត្តិនាម “អង្គភាព អាជីវកម្មដើម្បីកសិកម្ម” ត្រូវបានប្រគល់ជូនអង្គភាពអាជីវកម្មចំនួន១០០ដែលមាន ការរួមវិភាគទានជាច្រើនក្នុងបុព្វហេតុអភិវឌ្ឍន៍កសិកម្មជនបទ។ស្ដីពីពានរង្វាន់ “ដើមស្រូវមាសវៀតណាម” លោក Nguyen Minh Nhan ប្រធាន នាយកដ្ឋានកម្មាភិ បាលចំណុះក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម បានឲ្យដឹងថា៖ “ដើមស្រូវមាសវៀតណាមជាពានរង្វាន់តែមួយគត់របស់ក្រសួងកសិកម្មនិងអភិ វឌ្ឍន៍ជនបទ។ពានរង្វាន់នេះត្រូវបានប្រគល់៣ឆ្នាំម្ដងជូនសមូហភាព បុគ្គលដែល មានផលិតផលទទួលបានបទដ្ឋានទាំងឡាយដាក់ចេញដោយក្រសួង។ផលិតផល ទាំងនេះអាចរួមមានពូជដំណាំ-សត្វចិញ្ចឹម ជី កសិផល ទំនិញដែលមានប្រភពពី កសិ-រុក្ខ-ជលផល ឬរូបសណ្ឋានគ្រប់គ្រង ដំណើរការផលិតកម្មដោយសុវត្ថិភាព ដែលបានពង្រីកយ៉ាងទូលំទូលាយក្នុងស្ថានភាពជាក់ស្ដែង”៕

More